ក្រសួងសុខាភិបាល បន្តផ្សព្វផ្សាយឲ្យប្រជាជនអាយុពី ១៨ឆ្នាំឡើងមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី១
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្រខណ្ឌទូទាំងប្រទេស ជម្រាបជូន ឯកឧត្តម លោកជំទាវ ប្រធានអនុកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត បង្កើនការផ្សព្វផ្សាយ និងចលនាលើកទឹកចិត្តប្រជាជនអាយុ ១៨ឆ្នាំឡើង មកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ដោយស្ម័គ្រចិត្ត ដើម្បីធានាបាននូវភាពសុំាក្នុងសហគមន៍ ការពារ សុខុមាលភាពរបស់ប្រជាជន ក៏ដូចជាឈានទៅបើកដំណើរការឡើងវិញនូវសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចគោលដៅ១០លាននាក់លើប្រជាជនអាយុពី១៨ឆ្នាំឡើង ក្នុងអំឡុងចុងខែតុលា ឬដើមខែវិច្ឆិកា ឆ្នាំ២០២១នេះខាងមុខនេះ៕
សូមចុច join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងសុខាភិបាល