ក្រសួងសុខាភិបាល រៀបចំពិធីប្រគល់-ទទួលជំនួយរបស់អង្គការសុខភាពពិភពលោក (WHO) ជូនរាជរដ្ឋាភិបាលកម្ពុជា

 
ក្រសួងសុខាភិបាល រៀបចំពិធីប្រគល់-ទទួលជំនួយរបស់អង្គការសុខភាពពិភពលោក (WHO) ជូនរាជរដ្ឋាភិបាលកម្ពុជា

នៅថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៩:០០ព្រឹក នៅឃ្លាំងឱសថកណ្ដាល នៃក្រសួងសុខាភិបាល បានរៀបចំពិធីប្រគល់-ទទួលជំនួយរបស់អង្គការសុខភាពពិភពលោក (WHO) ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការការពារទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ក្រោមអធិបតីភាពរបស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយលោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា។

សូមបញ្ជាក់ជូនថាជំនួយជាឧបករណ៍សម្ភារៈបរិក្ខាវេជ្ជសាស្រ្ត រួមមាន

១) សម្ភារៈប្រព័ន្ធត្រជាក់ រួមមាន រថយន្តបំពាក់ប្រព័ន្ធត្រជាក់ធុនធ្ងន់សម្រាប់ដឹកវ៉ាក់សាំង ចំនួន៣គ្រឿង និងបរិក្ខាបន្ទាប់បន្សំ

២)សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត រួមមាន ម៉ាស ចំនួន ១៦០,០០០ ម៉ាស់ ស្រោមដៃចំនួន ១៦០,០០០ និងជែលលាងដៃ ចំនួន ៨,៧៥០ដប

៣) សម្ភារៈអប់រំសុខភាព ចំនួន ៣០០,០០០ ដែលសរុបជាទឹកប្រាក់ចំនួន ៣២៨, ០៧៦.៥០ ដុល្លារអាមេរិក។

join link Telegram https://t.me/cngtvcambodia

ប្រភព: ក្រសួងសុខាភិបាល