ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២
ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ។

ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនបាននឹងកំពុងរំកិលចុះមកកក្រោមដោយគ្របដណ្តប់លើកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យនៅតំបន់មួយចំនួនមានអាកាសធាតុត្រជាក់ លាយឡំជាមួយនិងខ្យល់រដូវបក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ។
ដូចនេះសូមជ្រាបជាព័ត៌មាន និងមានការត្រៀមខ្លួនចំពោះអាកាសធាតុដែលនឹងកើតឡើងក្នុងពេលខាងមុខ៕
Join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម