ថ្ងៃនេះរកឃើញឆ្លងថ្មីកូវីដ១៩ មានចំនួនជាង ៥៥៦ករណី ខណ:ករណីស្លាប់ ១៤នាក់ទៀតហើយ

ស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បើយោងតាមការសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាលសូមជម្រាបថា រកឃើញករណីឆ្លងថ្មីកូវីដ១៩ ចំនួន ៥៥៦ករណី ខណ:មានករណីជាសះស្បើយចំនួន ៧១៦ករណី និងករណីស្លាប់ចំនួន ១៤នាក់ នៅក្នុងនោះករណីឆ្លងជាអ្នកដំណើរមកពីបរទេសចំនួន ១៦៧នាក់។
គួររម្លឹកថាករណីឆ្លងសរុបមានចំនួន ៨៦,៥៩៧នាក់ ខណ:ករណីអ្នកជាសះស្បើយសរុបមានចំនួន៨១,៩១៨នាក់ និងករណីអ្នកស្លាប់សរុបមានចំនួន ១៧១៨នាក់៕
សូមចុច join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងសុខាភិបាល