ក្រុមការងារចំពោះកិច្ចគ្រប់គ្រង បែងចែក និងផ្គត់ផ្គង់ឱសថយុទ្ធសាស្ត្រសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជូនដំណឹងអំពីការចែកចាយឱសថប្រឆាំងមេរោគកូវីដ-១៩ ម៉ូលនូពីរ៉ាវា នៅតាមប្រៃសណីយ៍កម្ពុជាតាមបណ្ដាខេត្តនានាទូទាំងប្រទេស

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្ដីជូនដំណឹង ស្តីពីការចែកចាយឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម) MOLNATRIS (Molnupiravir Capsules 200mg) តាមសាខាប្រៃសណីយ៍កម្ពុជានៅតាមខេត្តនៅទូទាំងប្រទេស។

 
ក្រុមការងារចំពោះកិច្ចគ្រប់គ្រង បែងចែក  និងផ្គត់ផ្គង់ឱសថយុទ្ធសាស្ត្រសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩  ជូនដំណឹងអំពីការចែកចាយឱសថប្រឆាំងមេរោគកូវីដ-១៩ ម៉ូលនូពីរ៉ាវា  នៅតាមប្រៃសណីយ៍កម្ពុជាតាមបណ្ដាខេត្តនានាទូទាំងប្រទេស

ក្រុមការងារចំពោះកិច្ចគ្រប់គ្រង បែងចែក និងផ្គត់ផ្គង់ឱសថយុទ្ធសាស្ត្រសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងបង្កើតបានភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយទប់ទល់នឹងជំងឺរាតត្បាតសកលកូវីដ-១៩ ក្រុមការងារបាននិងកំពុងចែកចាយឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម) MOLNATRIS  (Molnupiravir Capsules 200mg) សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ជាមួយគ្នានេះ ដើម្បីផ្ដល់ភាពងាយស្រួល ដល់សាធារណជនដែលរស់នៅតាមបណ្ដាខេត្ត ក្រុមការងារនឹងបន្ថែមការចែកចាយឱសថម៉ូលណាទ្រីស នៅសាខាប្រៃសណីយ៍កម្ពុជានៅតាមខេត្ត ក្នុងតម្លៃ ៥៥ ដុល្លារអាម៉េរិក ក្នុង១ដូស (១ដូស ស្មើនឹង ១កំប៉ុង មាន ៤០គ្រាប់) ចាប់ពីថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២ នេះតទៅ ជូនមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន។

ដូចនេះ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជាទិញឱសថម៉ូលណាទ្រីស (Molnupiravir Capsules 200mg) ដោយផ្ទាល់នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឬសាខាប្រៃសណីយ៍កម្ពុជានៅតាមខេត្ត (ដូចមានក្នុងតារាងព័ត៌មានលម្អិតជូនភ្ជាប់មកជាមួយ)។ សម្រាប់ការផ្ដល់មតិត្រលប់អំពីការផ្ដល់សេវា ឬព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ ១២៣/ ០៧៧ ៨៦៧ ៩៥៧/០៩៦ ៤៦៦ ៤៦៤៦ រៀងរាល់ម៉ោងធ្វើការ។

សេចក្ដីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។