មួយថ្ងៃមានអ្នកឆ្លងកូវីដ១៩ថ្មីជាង ១,០០០ នាក់នៅសិង្ហបុរី រយៈពេល៤ថ្ងៃជាប់ៗមកហើយ
សិង្ហបូរី៖ ប្រទេសសិង្ហបុរីបានប្រកាសថាមានករណីឆ្លងថ្មីចំនួន ១,០៣៧ នាក់បន្ថែមទៀត ដែលធ្វើឲ្យករណីឆ្លងសរុបកើនដល់ ១១,១៧៨ នាក់ហើយ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។
នេះជាថ្ងៃទី៤មកហើយ ដែលសិង្ហបុរីបានរាយការណ៍ថា មួយថ្ងៃឆ្លងថ្មីជាង ១,០០០ ករណី។
យោងតាមក្រសួងសុខាភិបាលសិង្ហបុរីបានឲ្យដឹងថា មួយចំនួនធំនៃអ្នកឆ្លងថ្មីគឺជាប្រជាពលរដ្ឋដែលកាន់ប័ណ្ណអនុញ្ញាតការងារ រស់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស។
សូមបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះ មានមនុស្ស១២នាក់មកហើយបានស្លាប់ដោយសារវីរុសកូវីដ១៩។
យ៉ាងណាមិញ ក្រសួងសុខាភិបាលបានលើកឡើងថា “ពួកយើងកំពុងតែខំប្រឹងប្រែងរកសេចក្តីលម្អិត ទៅលើករណីទាំងអស់នេះ និងផ្តល់ដំណឹងតាមរយៈសារព័ត៌មាន MOH ដែលនឹងចេញផ្សាយនៅ
យប់នេះ”៕
ប្រភព៖ CNA ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ