ឯកឧត្តម បួន សារៈមុនី បានអញ្ជើញចូលរួមជាអធិបតីក្នុងពីធីបើកសិក្ខាសាលាស្តីពី “ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់”

(តាកែវ)៖ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្កិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពីធីបើកសិក្ខាសាលាស្តីពី “ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់” ។

 
ឯកឧត្តម បួន សារៈមុនី បានអញ្ជើញចូលរួមជាអធិបតីក្នុងពីធីបើកសិក្ខាសាលាស្តីពី “ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់”

ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្កិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពីធីបើកសិក្ខាសាលាស្តីពី “ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់” ដែលត្រូវបានសហការៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប” នៃក្រសួងពាណិជ្ជកម្ម នៅសាលាខេត្តតាកែវ ។

នៅក្នុងឱកាសជំនួបជាមួយតំណាងពាណិជ្ជករទូទាំងខេត្តតាកែវ ជាមួយសភាពាណិជ្ជកម្មខេត្តតាកែវ ឯកឧត្តមរដ្ឋលេខាធិការបានគួរបញ្ជាក់ថា ការផ្សព្វផ្សាយច្បាប់ថ្មីដែលជាកំណែទម្រង់ចាំបាច់ដើម្បីរក្សាកំណើនសេដ្ឋកិច្ចជាតិទាក់ទង៖ ទី១ “ច្បាប់វិនិយោគដែលផ្តល់ភាពទាក់ទាញ និងការលើកទឹកចិត្តច្រើនជាងមុន” ។ ទី២ “ច្បាប់ការពារអ្នកប្រើប្រាស់” សំដៅធានាឱ្យអ្នកប្រើប្រាស់ទាំងអស់មានសិទ្ធទទួលបានសិទ្ធព័ត៌មាន និងយល់ដឹងពីសិទ្ធនិងកាតព្វកិច្ច ដែលមានចែងក្នុងច្បាប់នេះ ក៏ដូចជាសារៈប្រយោជន៍នៃ ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវាកម្ម ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនពីការទម្លាក់ឥណទានពីធនាគាររដ្ឋចំនួនពីរ ក្នុងអត្រាការប្រាក់ទាបសម្រាប់ អាជីវករ សិប្បករ សហគ្រាសធនតូច និងមធ្យម ទាក់ទងនិងវិស័យ កសិកម្ម និងវិស័យឌីជីថល ផងដែរ ៕

សូមចុច join Telegram https://t.me/cngtvcambodia

ប្រភព៖ ក្រសួងពាណិជ្ជកម្ម