សប្ដាហ៍ចុងខែមិថុនា និងដើមខែកក្កដា​ ភ្ញៀវទេសចរចេញដើរលេងជាង៣០ម៉ឺននាក់

ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាង៣០ម៉ឺននាក់ចេញដើរទស្សនាកម្សាន្តទូទាំងប្រទេស។

 
សប្ដាហ៍ចុងខែមិថុនា និងដើមខែកក្កដា​ ភ្ញៀវទេសចរចេញដើរលេងជាង៣០ម៉ឺននាក់

ភ្ញៀវសរុបមានចំនួន៣០៦,៥២៤នាក់ ក្នុងនោះភ្ញៀវជាតិ២៧៣,០៥៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៣,៤៦៩នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

* ខេត្តព្រះសីហនុ ៦៥,៨៧២នាក់

* ខេត្តបាត់ដំបង ៤២,៤៧៣នាក់

* ខេត្តសៀមរាប ៣១,៦៣៤នាក់

* រាជធានីភ្នំពេញ ៣១,៤២៤នាក់

* ខេត្តកំពត ២៨,៨៥១នាក់

* ខេត្តកំពង់ស្ពឺ ១៥,០៤៩នាក់

* ខេត្តកែប ១២,៣២៦នាក់។

ចំនួនភ្ញៀវទេសចរខាងលើ មានការកើនឡើងប្រមាណ៣.៧៨% ធៀបនឹងសប្តាហ៍កន្លងមក។ សរុបរយៈពេល៦ខែនៃឆ្នាំ២០២៣នេះ ភ្ញៀវទេសចរក្នុងស្រុកសរុបមានចំនួនប្រមាណ១១.១លាននាក់ កើនឡើងប្រមាណ ៧៥% ធៀបនឹងឆ្នាំ២០២២។

ប្រភព៖ ក្រសួងទេសចរណ៍