ប្រធានបទ ៖ អាថ៌កំបាំង Find My iPhone សម្រាប់អ្នកប្រើ AirPods Pro ថ្មីថ្មោងគួរដឹង!

AirPods Pro របស់ Apple គឺជាកាសស្តាប់ត្រចៀកឥតខ្សែដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ iPhone ដែលនាំមកនូវការអាប់ដេតជាច្រើនលើ AirPods ស្តង់ដារ។ ការរចនាខាងក្នុងត្រចៀកនេះក៏ប្រើមុខងារមួយចំនួនដូចជា Active Noise Cancelation និង Transparency mode ផងដែរ។ គួរកត់សម្គាល់ថាខណៈពេលដែល AirPods Pro អាចភ្ជាប់ជាមួយឧបករណ៍ Android និង Windows បាន។ អ្វីដែលពិសេសេនោះកាសទាំងនោះដំណើរការបានល្អបំផុតជាមួយ iPhone, iPad និង Mac ជាលទ្ធផល អ្នកនឹងបាត់បង់មុខងារជាច្រើន ប្រសិនបើអ្នកប្រើវាជាមួយឧបករណ៍ដែលមិនមែនជាផលិតផល Apple។

 
ប្រធានបទ ៖ អាថ៌កំបាំង Find My iPhone សម្រាប់អ្នកប្រើ AirPods Pro ថ្មីថ្មោងគួរដឹង!

អាថ៌កំបាំងខាងក្រោមនេះដែលអ្នកគួរដឹងមានដូចជា៖

  • ដំបូងបើកដំណើរការ Find My ដើម្បីកំណត់ទីតាំងពេល AirPods បានបាត់ ៖

ប្រសិនបើអ្នកមិនទាន់បានបើកកម្មវិធី Find My នៅលើ iPhone សូមអនុវត្តតាមជំហានទាំងនេះ៖

1. ដំបូងបើកកម្មវិធី Setting

2. សរសេរឈ្មោះរបស់អ្នកនៅផ្នែកខាងលើ

3. រួចចុច Find My

4. បើក toggles នៅជាប់នឹង Find My iPhone, Find My Network និង Send Last Location របស់អ្នកជាការស្រេច។

ឥឡូវនេះ អ្នកអាចបើកកម្មវិធី Find My នៅលើ iPhone, Mac ឬសូម្បីតែ iCloud នៅក្នុងកម្មវិធីរុករកតាមអុិនធឺណិត ដើម្បីមើលទីតាំងរបស់ AirPods របស់អ្នក។ប្រសិនបើ AirPods របស់អ្នកនៅក្រៅប្រអប់ និងដាច់ពីគ្នា អ្នកអាចមើលទីតាំងនៃកាសនីមួយៗ និងស្រោមសាកថ្ម (សម្រាប់ AirPods Pro 2)។

សូមជម្រាបថា ការបើកមុខងារ Find My iPhone  ត្រូវបានបើកដោយស្វ័យប្រវត្តិសម្រាប់ AirPods នៅពេលដែល ភ្ជាប់ជាមួយ iPhone ។ មុខងារនេះមានសារ:សំខាន់ណាស់ដើម្បីតាមដាន និងដឹងពីទីតាំងរបស់អ្នក និងសំភារ:របស់អ្នកដែលបានដាក់ទុកនៃពេលដែលច្រឡំទុក ឬបាត់នៅទីកន្លែងណាមួយ៕

ប្រភព ៖ Slash Gear                           អត្ថបទ ៖ កា