សាខា ក.ប.ប. ខេត្តព្រះសីហនុ រៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ជូនដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជីវករ សរុបប្រមាណជាង ២០០នាក់ ...

(ព្រះសីហនុ)៖ ថ្មីនេះៗជំនាញ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តព្រះសីហនុ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរអប់រំ យុវជន និងកីឡា អាជ្ញាធរដែនដី និង លោកនាយកសាលា បឋមសិក្សា និងអនុវិទ្យាល័យ តេជោសែនកម្មករ បានរៀបចំវគ្គអប់រំផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ជូនដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជីវករ សរុបប្រមាណជាង ២០០ នាក់។

 
សាខា ក.ប.ប. ខេត្តព្រះសីហនុ រៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ជូនដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស  អាជីវករ សរុបប្រមាណជាង ២០០នាក់ ...

(ព្រះសីហនុ)៖ ថ្មីនេះៗជំនាញ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តព្រះសីហនុ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរអប់រំ យុវជន និងកីឡា អាជ្ញាធរដែនដី និង លោកនាយកសាលា បឋមសិក្សា និងអនុវិទ្យាល័យ តេជោសែនកម្មករ បានរៀបចំវគ្គអប់រំផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ជូនដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជីវករ សរុបប្រមាណជាង ២០០ នាក់ នៅបឋមសិក្សា និងអនុវិទ្យាល័យ តេជោសែនកម្មករ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ 


ឆ្លៀតក្នងឱកាសនោះ មន្រ្តីជំនាញបានចែកជូនផ្ទាំងរូបភាព (Poster) អំពីសុវត្ថិភាពម្ហូបអាហារចំនួន ១០០សន្លឹក ដែលបង្ហាញពីរបៀបជ្រើសរើសម្ហូបអាហារ ប្រកបដោយគុណភាព សុវត្ថិភាព តាមលក្ខខណ្ឌតម្រូវជាធរមានលើស្លាកសញ្ញា សម្រាប់ផលិតផល ម្ហូបអាហារវេចខ្ចប់ស្រាប់ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ ចាប់ពីកសិដ្ឋានដល់តុអាហារ និងខិតបណ្ណផ្សព្វផ្សាយស្តីពីអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកកសញ្ញាហាឡាលកម្ពុជា ជូនដល់អ្នកចូលរួមផងដែរ៕

ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce