ព្រឹកនេះកម្ពុជា! បានរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ០១ករណី ខណ:ព្យាបាលអ្នកជាសះស្បើយ ០១ករណីបន្ថែមទៀតហើយ

កម្ពុជាបានព្យាបាលអ្នកជាសះស្បើយកូវីដ១៩ ចំនួន ០១ករណីបន្ថែមទៀតហើយ ខណ:រកឃើញករណីឆ្លងថ្មី ០១ករណីនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនចំនួន ២៦៦នាក់នៃចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ទាំងអស់ដែលមានចំនួន ២៧៤នាក់។

 
ព្រឹកនេះកម្ពុជា! បានរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ០១ករណី ខណ:ព្យាបាលអ្នកជាសះស្បើយ ០១ករណីបន្ថែមទៀតហើយ
ព្រឹកនេះកម្ពុជា! បានរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ០១ករណី ខណ:ព្យាបាលអ្នកជាសះស្បើយ ០១ករណីបន្ថែមទៀតហើយ
ព្រឹកនេះកម្ពុជា! បានរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ០១ករណី ខណ:ព្យាបាលអ្នកជាសះស្បើយ ០១ករណីបន្ថែមទៀតហើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី៣១ ខែសីហាឆ្នាំ២០២០ថា កម្ពុជាបានព្យាបាលអ្នកជាសះស្បើយកូវីដ១៩ចំនួន ០១ករណីបន្ថែមទៀតហើយ ខណ:រកឃើញករណីឆ្លងថ្មី ០១ករណីនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនចំនួន ២៦៦នាក់នៅក្នុងនោះមានស្រី ៥៤នាក់​ និងបុរស ២១២នាក់។

សូមជម្រាបថា អ្នកកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋមានចំនួន ០៨នាក់។

គួរបញ្ជាក់ថា ករណីឆ្លងកូវីដ១៩ថ្មី ០១ករណីកើតទៅលើបុរសជនជាតិបារាំង អាយុ ៣០ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅផ្លូវ២៩៤ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសចិន រួចបន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។

សូមរម្លឹកផងដែរថា ប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ក៏បានអំពាវនាវឱ្យពលរដ្ឋបន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងមកដល់សហគមន៍កម្ពុជា៕

 

ប្រភព: ក្រសួងសុខាភិបាល