ព្រឹកនេះកម្ពុជា! រកឃើញករណីឆ្លងថ្មីកូវីដ-១៩ ចំនួន ០២ករណីបន្ថែមទៀតហើយ
នៅព្រឹកនេះកម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ០២ករណីបន្ថែមទៀតហើយ ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩ សរុបមានចំនួន ២៨០នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០២០ថា កម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ០២ករណី ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩ សរុបមានចំនួន ២៨០នាក់ ក្នុងនោះមានស្រ្តី ៥៦នាក់ និងបុរស ២២៤នាក់។
ករណីវិជ្ជមានកូវីដ-១៩ថ្មី ០២នាក់គឺកើតទៅលើបុរសជនជាតិបារាំង អាយុ ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកធ្វើដំណើរមកពីប្រទេសបារាំ ដោយឆ្លងកាត់ប្រទេសាំងហ្គាពួ តាមជើងហោះហើរ មកកាន់កម្ពុជានៅថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២០ ចំណែកឯមួយករណីទៀតគឺកើតទៅលើស្រ្តីជនជាតិឥណ្ឌា អាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌា(ទីក្រុងដេលី) តាមជើងហោះហើរ មកកាន់កម្ពុជានៅថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២០។
សូមជម្រាបថា អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋមានចំនួន ០៥នាក់។
គួរម្លឹកផងដែរថា កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ដំបូងបំផុតកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០៕
ប្រភព: ក្រសួងសុខាភិបាល