ឱកាសសម្រាប់ប្អូនៗ ដែលបានបញ្ចប់ថ្នាក់ទី៦ ហើយមិនបានបន្ត ឬអ្នកដែលបោះបង់ការសិក្សា ពីថ្នាក់ទី៧ ដល់ទី៩ ដើម្បីបញ្ចប់ការសិក្សាថ្នាក់មូលដ្ឋាន និងបន្តរៀនក្នុងប្រព័ន្ធ TVET
គម្រោង BEEP បានផ្ដួចផ្ដើមរួមគ្នា រវាងអង្គការ យូណេស្កូ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួង ការងារ បណ្ដុះបណ្ដាល និងវិជ្ជាជីវៈ ដើម្បីពង្រីកសេវា ការអប់រំមូលដ្ឋានសម្រាប់យុវជនកម្ពុជា និង ដោះស្រាយនូវបញ្ហាបោះបង់ការសិក្សាខ្ពស់នៅកម្រិតមធ្យមសិក្សាបឋមភូមិ ដែលនឹងជួយ ឱ្យយុវជនកម្ពុជាបញ្ចប់ការអប់រំកម្រិតមូលដ្ឋានតាមរយៈការរៀនដោយខ្លួនឯងរៀនតាមប្រព័ន្ធពីរបញ្ចូលគ្នាដែលមានភាពបត់បែន និងទន់ភ្លន់។
ការបញ្ចប់ការអប់រំកម្រិតមូលដ្ឋាន តាមរយៈកម្មវិធីនេះ នឹងជួយពួកគេរកការងារបានប្រសើរជាង ឬ ទទួលបានការអប់រំបន្តទៀត ផ្ដល់ឱកាសដល់ យុវជនដែលបោះបង់ការសិក្សាកម្រិតមធ្យមសិក្សាបឋមភូមិទទួលបាន វិញ្ញាបនបត្រសមមូល ដើម្បី បន្តការសិក្សាបណ្ដុះបណ្ដាលជំនាញ។
សិស្សានុសិស្សដែលបានប្រឡងបញ្ចប់ការសិក្សាអាចចុះ ឈ្មោះ ចូលរៀននៅក្រសួង ការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ (TVET) ឬ វិទ្យាល័យ បច្ចេកទេស ទូទៅបាន ដើម្បីធ្វើឱ្យប្រសើរឡើងនូវផលិតភាព ការងារ និងបំណិនជីវិត។ កម្មវិធីសមមូល អប់រំ កម្រិត មូលដ្ឋាន តាមអ៊ីនធឺណិត (BEEP) សិក្សាបានគ្រប់ពេល គ្រប់ទីកន្លែង និងមិនបង់ សេវា Internet ឡើយសម្រាប់ ប្រព័ន្ធSmart ឬនៅមជ្ឈមណ្ឌលជិតផ្ទះរបស់អ្នក៕
-ដើម្បីចុះឈ្មោះចូលរៀនកម្មវិធី BEEP និង ទទួលសញ្ញាបត្រសមមូលថ្នាក់ទី៩ តាមរយៈតំណនេះ៖ https://goo.gl/L2w6H5
-ដើម្បីតេស្តសាកល្បងសមត្ថភាពរបស់ខ្លួនត្រៀមប្រឡងប្រព័ន្ធពង្រឹងសមត្ថភាពសិស្សថ្នាក់ទី១២ សូម ចូល ទៅ កាន់៖ https://exam.moeys.gov.kh
- សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង លេខ ទូរស័ព្ទ៖ ០១០៣៩៤៤០៧ ឬ email:[email protected] ឬ https://beep.moeys.gov.kh/
#BEEP
ប្រភព: ក្រសួងអប់រំយុវជន និងកីឡា