ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០១នាក់ និងមិនមានករណីជាសះស្បើយ

ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០១នាក់ និងមិនមានករណីជាសះស្បើយ។ អ្នកវិជ្ជមាននេះ គឺស្ថិតក្នុងចំណោមអ្នកដែលប៉ះពាល់ជាមួយឯកឧត្តមរដ្ឋមន្ត្រីការបរទេសនៃប្រទេសហុងគ្រី ដែលបានធ្វើតេស្តលើកទី២។ សូមអានសេចក្តីជូនព័ត៌មានខាងក្រោមនេះ៖

 
ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០១នាក់ និងមិនមានករណីជាសះស្បើយ
ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០១នាក់ និងមិនមានករណីជាសះស្បើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ថា កម្ពុជាមានករណីឆ្លងកូវីដ-១៩ថ្មី ១ករណីនិងមិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩ សរុបមានចំនួន ២៩៥នាក់

សូមជម្រាបថា ករណីវិជ្ជមានកូវីដ១៩ថ្មី​ កើតទៅលើបុរសជនជាតិ ខ្មែរ អាយុ ៣១ឆ្នាំជាអង្គរក្សការពារផ្ទាល់ជូនគណប្រតិភូហុគ្រី មានអាសយដ្ឋានស្នាក់នៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។បើសរុប (ថ្ងៃទី០៤ និងទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០) អ្នកប៉ះពាល់សរុបមានចំនួន ៨៩២នាក់

ចំពោះអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០៧នាក់។

គួរម្លឹកផងដែរថា​ កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ សរុបមានចំនួន២៩៥​ ក្នុងនោះមានស្រ្តី ៦០នាក់ និងបុរស ២៣៥នាក់​៕

 

 

ប្រភព: ក្រសួងសុខាភិបាល