វេសឡាញ និងសហគមន៍អ្នកគណិតវិទ្យាកម្ពុជាសហការគ្នាគាំទ្រមុខវិទ្យាគណិតវិទ្យាតាមរយៈការប្រឡងគណិតវិទ្យា Caribou តាមប្រព័ន្ធអនឡាញ

កាលពីថ្ងៃទី១ ខែវិចិ្ឆកា ឆ្នាំ២០២២នេះ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានចុះអនុស្សារណៈយោគយល់គ្នាជា មួយសហគមន៍អ្នកគណិតវិទ្យាកម្ពុជាដើម្បីផ្តល់ការប្រឡងអនឡាញផ្នែកគណិតវិទ្យាCaribouដល់សិស្សានុសិស្សសាលារៀនវ៉េស្ទឡាញន៍ សាលារៀនណត្សឡាញន៍ សាលាអន្តរជាតិហ្វររ៉េសហៀល និងសាលារៀនសហកមន៍២១ រយៈពេល៣ឆ្នាំ។

 
វេសឡាញ និងសហគមន៍អ្នកគណិតវិទ្យាកម្ពុជាសហការគ្នាគាំទ្រមុខវិទ្យាគណិតវិទ្យាតាមរយៈការប្រឡងគណិតវិទ្យា Caribou តាមប្រព័ន្ធអនឡាញ

ឧកញ៉ា ប៉ិច  បូឡែន  អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា “បណ្តាញគ្រឹះស្ថានអប់រំរបស់យើងបានបង្កើតឡើងតាំងពីឆ្នាំ២០០៨ និងមានបណ្តាញសាលាច្រើន ហើយសម្រាប់កម្មវិធីចំណេះទូទៅខ្មែរអនុវត្តស្របតាមកម្មវិធីរបស់ក្រសួងអប់រំ យុវជន  និងកីឡា លើសពីនេះ សាលារៀនរបស់យើងបានបន្ថែមកម្មវិធីបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុនិងសហគ្រិនភាព កម្មវិធីទម្លាប់ល្អទាំង៧ កម្មវិធីវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងកម្មវិធីគម្រោងការងារសហគមន៍ចាប់ពីកម្រិតបឋមឡើងទៅ។ កន្លងមក វេសឡាញបានសហការជាមួយ E-School Cambodia និងសង្កប្ប ដើម្បីផ្តល់មេរៀនជាវីដេអូដល់សិស្ស និងធ្វើតេស្តសមត្ថភាពតាមប្រព័ន្ធអនឡាញ”។

លោកបានបញ្ជាក់ថា “ចំពោះការចុះអនុស្សារណៈយោគយល់គ្នាជាមួយសហគមន៍អ្នកគណិតវិទ្យានៅពេលនេះ ក្នុងគោលបំណងផ្តល់ឱកាសដល់សិស្សានុសិស្សបានចូលរួមប្រកួតប្រជែងផ្នែកគណិតវិទ្យាCaribouតាមប្រព័ន្ធអនឡាញ ដែលជាការប្រឡងស្តង់ដារអន្តរជាតិ។ ហើយម៉្យាងទៀត ដើម្បីជម្រុញសិស្សសិក្សា និងផ្តោតលើមុខវិទ្យាវិទ្យាសាស្រ្តពិត ដែលជាផ្នែកមួយនៃកម្មវិធី STEM”។

លោក ចាន់ រ័ត្ន ប្រធានសហគមន៍អ្នកគណិតវិទ្យាកម្ពុជា បានឱ្យដឹងថា ការប្រឡងគណិតវិទ្យាCaribou មិនត្រឹមផ្តោតតែលើមុខវិជ្ជាគណិតវិទ្យាសម្រាប់សិស្សដោះស្រាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ចូលកម្មវិធីសរសេរកូដហ្គេមបែបសាមញ្ញ ដើម្បីឱ្យសិស្សងាយស្រួលយល់និងអាចធ្វើបាន ព្រមទាំងទាញចាប់អារម្មណ៍ និងផ្តល់ភាពសប្បាយរីករាយដល់សិស្សផងដែរ។

សូមជម្រាបថា បណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិន គ្រុប  បានបង្កើតឡើងក្នុងឆ្នាំ២០០៨ រហូតដល់បច្ចុប្បន្ននេះ វេសឡាញ មានសាលារៀនវ៉េស្ទឡាញន៍ ១១សាខា សាលារៀនណត្សឡាញន៍ ១សាខា សាលាភាសាអង់គ្លេសលីឌឺលែន ១សាខា សាលារៀនសហគមន៍២១ ៣សាខា វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ១សាខា និងមានសាលាអន្តរជាតិ ហ្វររ៉េសហៀល ១សាខា ព្រមទាំងសិស្សជាង ១៣ ០០០នាក់ និងបុគ្គលិក ១២០០នាក់៕
ដើម្បីផ្តល់នូវការប្រលងថ្មីចំនួន 3 សម្រាប់ 3 ឆ្នាំសិក្សា 2022-2023, 2023-2024, និង 2024-2025 នៅលើគេហទំព័រ www.cariboutests.com ("គេហទំព័រ Caribou home") នីមួយៗដំណើរការក្នុងរយៈពេលពីរថ្ងៃ ដោយមានសំណួរអន្តរកម្មយ៉ាងហោចណាស់មួយក្នុងមួយការប្រកួត។

- ដើម្បីផ្តល់សិក្ខាសាលាតម្រង់ទិសលើការចុះឈ្មោះ និងការរៀបចំសម្រាប់ការប្រកួត Caribou ដល់គ្រូ និងក្រុមរបស់ WEG ដែលឆ្លើយតបលើការរៀបចំ និងជួយក្នុងការប្រកួត Caribou តាមរយៈអនឡាញ (ZOOM ឬ Google Meet)

- ដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការណែនាំទាក់ទងនឹងការចុះឈ្មោះការប្រកួត Caribou ក្នុងអំឡុងពេល 3 Caribou Cup (ចាប់ពីថ្ងៃទី 19 ខែតុលា ឆ្នាំ 2022 ដល់ថ្ងៃទី 30 ខែឧសភា ឆ្នាំ 2025)

- ដើម្បីពិចារណា ហើយប្រសិនបើចាំបាច់ធ្វើការកែតម្រូវដោយផ្អែកលើការផ្ដល់យោបល់ណាមួយសម្រាប់ការកែលម្អ ឬរបាយការណ៍ពី WEG អំពីការផ្លាស់ប្តូរចាំបាច់នៅលើគេហទំព័រ Caribou ថាតើវាទាក់ទងនឹងមាតិកាប្រកួតប្រជែង ជំនួយ ឬបញ្ហាផ្សេងទៀតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

- ដើម្បីមាននិមិត្តសញ្ញារបស់ WEG នៅលើផ្ទាំងរូបភាពនៃការប្រកួត Caribou 2022-2025

- ដើម្បីចូលរួមព្រឹត្តិការណ៍ CSR របស់ WEG នៅពេលវេលាសមស្រប។

- ដើម្បីផ្តល់វិញ្ញាបនបត្រ/ការផ្តល់រង្វាន់/ការទទួលស្គាល់/មេដាយដល់បេក្ខជនសម្រាប់បេក្ខជនដែលមានពិន្ទុខ្ពស់បំផុតថ្នាក់ជាតិទាំង 3 សម្រាប់គ្រប់កម្រិតសម្រាប់ការប្រលងលើកទី 1 និងទី 2 យោងតាមគោលការណ៍ ឬគោលការណ៍ណែនាំរបស់ CMS ។
ដើម្បីផ្សាយពាណិជ្ជកម្ម Caribou Contests នៅក្នុង WEG
- ដើម្បីផ្តល់ព័ត៌មានបុគ្គលទំនាក់ទំនងដែលអាចប្រើបានសម្រាប់គោលបំណងនៃការទំនាក់ទំនងជាមួយ CMS និងសេវាកម្មអតិថិជន
- ដើម្បីផ្តល់ការគាំទ្រដល់អតិថិជនសម្រាប់សិស្សនៃ WEG ដែលចូលរួមក្នុងការប្រកួត Caribou និងការបញ្ជូនបញ្ហាសំខាន់ៗទៅ CMS ដូច្នេះពួកគេអាចនឹងត្រូវបានជួសជុល
- ដើម្បីជូនដំណឹងដល់ CMS អំពីការចូលរួមការប្រកួតដោយអយុត្តិធម៌នៅក្នុងសាលារៀន និងដើម្បីព្យាយាមការពារការចូលរួមដោយអយុត្តិធ៌មពីការកើតឡើងម្តងទៀត ដោយសារតែឥទ្ធិពលដ៏អាក្រក់របស់វាទៅលើអ្នកចូលរួមទាំងអស់ និងការខូចខាតដល់កេរ្តិ៍ឈ្មោះនៃការប្រកួត Caribou
- ដើម្បីផ្តល់ទិន្នន័យរបស់សិស្សដែលចូលរួមក្នុងការប្រលងទៅ CMS (ទិន្នន័យមិនត្រូវបានរាប់បញ្ចូលពិន្ទុប្រលងរបស់សិស្ស)