[Covid-19] កម្ពុជា! មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ខណ:មានអ្នកជាសះស្បើយ ០១នាក់
នៅព្រឹកនេះមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ខណ:មានអ្នកជាសះស្បើយ ០១នាក់ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកូវីដ-១៩ សរុបកើនចំនួន ២៩៦នាក់បើធៀបនឹងចំនួនអ្នកមានវីរុសកូវីដ-១៩សរុប ៣០៦នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ថា កម្ពុជាមិនមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី ខណ:មានអ្នកជាសះស្បើយ ០១នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកូវីដ-១៩ សរុបមានចំនួន ២៩៦នាក់ (ស្មើនឹង ៩៦,៧៣% ធៀបនឹងចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ មានចំនួន ៣០៦)ក្នុងនោះមានស្រ្តី ៦០នាក់ និងបុរស ២៣៦នាក់។
ករណីជាសះស្បើយគឺបុរសជនជាតិ ឥណ្ឌា អាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់លេខ០៤ ក្រុងព្រះសីហនុ បានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយឆ្លងកាត់ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី ០៥ ខែវិចិ្ឆកា ឆ្នាំ២០២០។
សូមជម្រាបថា អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០៧នាក់។
គួរម្លឹកផងដែរថា កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ដំបូងបំផុតកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០៕
ប្រភព: ក្រសួងសុខាភិបាល