ក្រសួងបន្ថែមរថភ្លើង ១០គ្រឿងទៀតដើម្បីពង្រឹងវិស័យផ្លូវដែកប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សន្យាជំរុញសកម្មភាពដឹកជញ្ជូនទំនិញតាមផ្លូវដែក ឲ្យកាន់តែរស់រវើកដើម្បីកាត់បន្ថយខូតខាតផ្លូវជាតិ និងកាន់បន្ថយការគ្រោះថ្នាក់ចរាចរណ៍។

 
ក្រសួងបន្ថែមរថភ្លើង ១០គ្រឿងទៀតដើម្បីពង្រឹងវិស័យផ្លូវដែកប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សន្យាជំរុញសកម្មភាពដឹកជញ្ជូនទំនិញតាមផ្លូវដែក ឲ្យកាន់តែរស់រវើកដើម្បីកាត់បន្ថយខូតខាតផ្លូវជាតិ និងកាន់បន្ថយការគ្រោះថ្នាក់ចរាចរណ៍។  ក្នុងនោះក្រសួងនឹងបន្ថែមរថភ្លើងចំនួន ១០គ្រឿងទៀតដើម្បីធ្វើឲ្យវិស័យដឹកជញ្ជូនតាមផ្លូវដែកមាន​ប្រសិទ្ធភាព។

ឯកឧត្ដម តូច ចាន់កុសល់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា បច្ចុប្បន្ននេះផ្លូវដែក បានកំពុងតភ្ជាប់ ហើយដាក់ឱ្យដំណើរការរួចរាល់ហើយ បន្ថែមពីនេះទៀតក្រុមហ៊ុនឯកជនបានទិញរថភ្លើងចំនួន ១០គ្រឿងបន្ថែម ដើម្បីលើកស្ទួយការដឹកជញ្ជូនតាមផ្លូវដែកប្រកបដោយប្រសិទ្ធភាព ដែលដឹកទំនិញបានច្រើន។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ ២០២០ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ឯកឧត្ដមបានបញ្ជាក់ថា ការដឹកជញ្ជូនតាមរថភ្លើងនេះ គឺបើកទាំងយប់ទាំងថ្ងៃ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការដឹកជញ្ជូនទំនិញមានភាពឆាប់រហ័ស ឆ្លើយតបទៅនឹងតម្រូវការរបស់អាជីវករ ហើយសកម្មភាពនេះនឹងធានាឱ្យការដឹកជញ្ជូនទំនិញតាមផ្លូវជាតិមានការធ្លាក់ចុះផងដែរ។

ក្នុងឳកាសនោះលោកបានឲ្យដឹងថា«ក្រសួងនឹងធ្វើយ៉ាងណាឱ្យស្ថានភាពតាមផ្លូវជាតិមានភាពធូរស្រាល ព្រោះគោលបំណងរបស់រថភ្លើងធំ ទី១កាត់បន្ថយការដឹកជញ្ជូនធ្ងន់លើផ្លូវជាតិ ដើម្បីកុំឱ្យខូចផ្លូវ ទី២កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍កើតមានឡើង។  ការធ្វើចរាចរណ៍តាមរថភ្លើងមានសុវត្ថិភាពជាងផ្លូវឡាន និងទី៣កាត់បន្ថយការបំពុលបរិស្ថាន ព្រោះរថភ្លើងអូសក្បាលបីបានរហូតទំនិញ ៣០ទូ ៤០ទូ អ៊ីចឹងវាស្មើនឹង ៣០ឡាន ៤០ឡាន ចឹងការបំពុលបរិស្ថាន និងការគ្រោះថ្នាក់ចរាចរណ៍ត្រូវបានកាត់បន្ថយ»។

ទន្ទឹមនឹងនេះ ក្រសួងសាធារណការបានកំពុងអនុវត្ដយ៉ាងម៉ឺងម៉ាត់ក្នុងការត្រួតពិនិត្យការដឹកជញ្ជូនលើសទម្ងន់ដែលបានធ្វើ ចរាចរណ៍នៅលើផ្លូវជាតិ ដើម្បីរក្សាគុណភាពផ្លូវ ជៀតផុតការគ្រោះថ្នាក់ចរាចរណ៍ និងការពារការពុលបរិស្ថានផងដែរ។

សូមបញ្ជាក់ថាក្នុងឆ្នាំ២០១៩ ការដឹកជញ្ជូនទិញតាមរថភ្លើង គឺមានចំនួនជាង ១ម៉ឺនតោនដែលមានការកើនឡើងជាងឆ្នាំ២០១៨ បន្ទាប់ពីផ្លូវរថភ្លើងពីភ្នំពេញទៅព្រំដែនកម្ពុជា ថៃ បានកែលម្អរួចរាល់៕