[Covid-19] កម្ពុជា! មានករណីជាសះស្បើយចំនួន ០២នាក់បន្ថែមទៀតហើយ
ក្រសួងសុខាភិបាល ប្រកាសថាមិនមានករណីវិជ្ជមានកូវីដ-១៩ ថ្មីទេ ខណ:មានករណីជាសះស្បើយចំនួន ០២ករណីនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុប ៣៥១នាក់បើធៀបនឹងអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុប ៣៦៣នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២០ថា កម្ពុជាមិនមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មីទេ ខណ:មានករណីអ្នកជាសះស្បើយចំនួន ០២ករណីនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុប ៣៥១នាក់បើធៀបនឹងអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុប ៣៦៣នាក់។
អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០៨នាក់ ខណ:អ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញមានចំនួន ០១នាក់ និងអ្នកសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេងនិងហង់សិនចំនួន ០៣នាក់។
គិតមកត្រឹមថ្ងៃនេះ អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ១២នាក់ ខណ:អ្នកឆ្លងវីរុសកូវី១៩សរុប មានចំនួន ៣៦៣ករណី ក្នុងនោះមានអ្នកជំងឺ ៣៥១នាក់បានជាសះស្បើយ៕
សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ ៖
ប្រភព: ក្រសួងសុខាភិបាល