សេចក្តីជូនដំណឹង៖ ស្តីពី ស្ថានភាពធាតុអាកាសនៅកម្ពុជានៅចន្លោះថ្ងៃទី ១៧-២៣ ខែមីនា ឆ្នាំ២០២១
នៅថ្ងៃនេះក្រសួងធនធានទឹកបានសេចក្តីប្រកាសជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសក្នុងអំឡុងមួយសប្តាហ៍នេះ ព្រះរាជាណាចក្រកម្ពុជា និងទទួលឥទ្ធិពល ជាបន្តបន្ទាប់ដូចជា:
-ថ្ងៃទី១៧-១៩ ខែមីនា ឆ្នាំ២០២១ ឥទ្ធិពលនៃខ្យល់ស្ងប់វិលវល់ ( DIVERGENGE WIND ) នឹងបណ្តុំសម្ពាធទាបជាច្រើន ( LOW PRESSURE CELL ) ។
-ថ្ងៃទី២០-២៣ ខែមីនា ឆ្នាំ២០២១ ភាគឦសាន ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប៉ាស៊ីហ្វិក នឹងភាគនិរតី ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌូនេស៊ី ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាលខេត្តនៅតំបន់វាលទំនាបកណ្តាល បណ្តាលខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រ មានភ្លៀងផ្គរ រន្ធះពីខ្សោយទៅច្រើន។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណ:ជនជ្រាបជាព័ត៌មាន និងយកចិត្តទុកដាក់ប្រុងប្រយ័ត្ននូវបាតុភូតខ្យល់កន្រ្តាក់ ដែលអាចកើតមាននៅថ្ងៃទី២១-២៣ ខែមីនា៕
ប្រភព:ក្រសួងធនធានទឹក និងឧតុនិយម