អាជ្ញាធរជាតិអប្សរា បើកឱ្យភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានអង្គរឡើងវិញបន្ទាប់ពីរាជរដ្ឋា ភិបាល បញ្ចប់ការបិទរមណីយ ដ្ឋានទេចរណ៍នៅទូទាំងប្រទេស
ឯកឧត្តម ឡុង កុសល អគ្គនាយក រងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅរសៀលថ្ងៃទី២៥ ខែមេសាឆ្នាំ២០២១ម្សិលមិញនេះថា អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ បាន សម្រេចបើកការចូលទស្សនាប្រាសាទនានា និងការលក់សំបុត្រការចូលទស្សនារមណីយដ្ឋានអង្គរឡើងវិញចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ តទៅ បន្ទាប់ពីរាជ រដ្ឋាភិបាលបានបញ្ចប់ការបិទរមណីយដ្ឋានទេចរណ៍នៅទូទាំងប្រទេស៕
សូមចុចlink Telegram Channel CNGTV Cambodia ដើម្បីតាមដានព័ត៌មានប្រចាំថ្ងៃតាមរយៈ https://t.me/cngtvcambodia
សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម:
ប្រភព: ក្រសួងព័ត៌មាន