អាជ្ងាធររាជធានីភ្នំពេញ! សម្រេច ផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពផ្សេងៗ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១

រដ្ឋបាលរាជធានីភ្នំពេញ សម្រេច ផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពផ្សេងៗ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ចំពោះ៖
សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន លើកលែងតែសាលារៀនដែលធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ
អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ
រមណីយដ្ឋាន សារមន្ទីរ និងសួនកម្សាន្តនានា
អាជីវកម្មម៉ាស្សា រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។
ការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណ:ឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩៕
សូមចុច join link Telegram https://t.me/cngtvcambodia
ប្រភព: រដ្ឋបាលរាជធានីភ្នំពេញ