អាជ្ញាធររាជធានីភ្នំពេញ! បន្តអនុវត្តបម្រាមគោចរ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេល ៧ថ្ងៃទៀត

កាលពីម្សិលមិញនេះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសម្រេច បន្តអនុវត្តបម្រាមគោចរ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេល ៧ថ្ងៃ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយគិតចាប់ពីម៉ោងសូន្យ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដោយផ្អាករាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង ២២ (ម្ភៃពីរ) ដល់ម៉ោង ៣(បី)៕
Join telegram: https://t.me/cngtvcambodia
ប្រភព: រដ្ឋបាលរាជធានីភ្នំពេញ