កម្ពុជា ទទួលវ៉ាក់សាំងដំណាក់កាលទី៣ ចំនួន៥០ម៉ឺនដូស ពីរដ្ឋាភិបាលនិងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារ ឱ្យដឹងថា ការទទួលវ៉ាក់សាំងដំណាក់កាលទី៣ចំនួន៥០ ម៉ឺនដូស ពិតជារួមចំណែក ក្នុងទប់ស្កាត់និងកាត់ផ្តាច់នៃការឆ្លងកូវីដ១៩ប្រភេទថ្មីដែលតា នៅក្នុងសហគមន៍ប្រទេសកម្ពុជា។

 
កម្ពុជា ទទួលវ៉ាក់សាំងដំណាក់កាលទី៣ ចំនួន៥០ម៉ឺនដូស ពីរដ្ឋាភិបាលនិងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន

ថ្លែងក្នុងពិធីប្រគល់ទទួល អំណោយដ៏ថ្លៃថ្លា វ៉ាក់សាំង SARS-2 Vaccine (Sinopharm) ពីរដ្ឋាភិបាលនិងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់រាជ រដ្ឋាភិបាលនិងប្រជាជននៃព្រះ រាជាណាចក្រកម្ពុជា ដើម្បីទប់ ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី ២៣ ខែ សីហា នាអាកាសយាន ដ្ឋានអន្តរជាតិភ្នំពេញ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា វ៉ាក់សាំងកូវីដ១៩ចំនួន ៥០ម៉ឺនដូស គឺជាជំនួយសប្បុរសធម៌ដ៏ថ្លៃថ្លា ជាសណ្តានចិត្តជួយគ្នាក្នុងគ្រាលំបាក ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារ ប្រទេសចិន ផ្តល់ជូនក្រសួង ការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ។

សម្តេចពិជ័យសេនាបន្តទៀតថា បច្ចុប្បន្ននេះកម្ពុជាក៏ដូចជាបណ្តាប្រទេសជា ច្រើន បាននិងកំពុងផ្តោតយកចិត្តទុកដាក់សំខាន់ លើយុទ្ធនាការចាក់វ៉ាក់សាំង ដែលជាដំណោះស្រាយដល់សមស្របបំផុត នៅក្នុងការប្រយុទ្ធគ្រប់គ្រងការឆ្លងរាល ដាលនៃជំងឺកូវីដ១៩ រួមទាំងមេរោគបំប្លែងថ្មីប្រភេទដែលតាផងដែរ ។ដោយយល់យ៉ាងច្បាស់ពីអត្ថប្រយោជន៍សំខាន់នេះ រាជរដ្ឋាភិបាលប្រកប ដោយភាពឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំព្យាយាមស្វែងរកវ៉ាក់សាំង តាមរយៈយន្តការដែលមានជាទ្វេភាគីក្តី ជាពហុភាគីក្តី និងក្នុងរូបភាពជាជំនួយមនុស្សធម៌ក្តី ការបញ្ជាទិញក្តី ដើម្បីធានាបានចំនួនវ៉ាក់សាំងគ្រប់គ្រាន់ទាន់ ពេលវេលាតាមផែនការដែលបានគ្រោងទុក ។

 « ការទទួលវ៉ាក់សាំងដំណាក់កាលទី៣ចំនួន៥០ ម៉ឺនដូស ដែលជាអំណោយរបស់រដ្ឋាភិបាលចិន តាមរយៈក្រសួងការពារប្រទសចិន ជូនដល់ក្រសួងការពារជាតិថ្ងៃនេះ ពិតជារួមចំណែកប្រកបដោយប្រសិទ្ធភាព ក្នុងទប់ស្កាត់និងកាត់ផ្តាច់នៃការឆ្លងកូវីដ១៩ ប្រភេទថ្មីដែលតា នៅក្នុងសហគមន៍ប្រទេសកម្ពុជាយ៉ាងសក្តិសិទ្ធ ។ ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងការពារ ជាតិ កងទ័ពនិងប្រជាជនកម្ពុជា ពិតជាដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល កងទ័ពនិងប្រជាជនចិន ដែលបានផ្តល់អំណោយនិងជំនួយសប្បុរសធម៌ជាច្រើន ជាពិសេ សការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន៥០ម៉ឺន ដូស សម្រាប់ក្រសួងការពារ ជាតិប្រើប្រាស់តាមបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងកាលៈទេសៈដ៏លំបាកនេះ» ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃ ទី២៣ ខែសីហា ប្រទេសចិនបានផ្តល់វ៉ាក់សាំងកូវីដដល់កម្ពុជាសរុបចំនួន ២២លាន ២សែនដូស ដែលមានទាំងជំនួយ និងការផ្គត់ផ្គង់តាមការបញ្ជាទិញ ដែលលើកនេះគឺជាជំហានទី៦ ដែលចិនបានផ្តល់ជំនួយជាវ៉ាក់សាំងដល់កម្ពុជា ។ រហូតមកដល់បច្ចុប្បន្ននេះ ចំនួនវ៉ាក់សាំងដែលជាជំនួយរបស់ចិនមានចំនួនរហូតដល់ ៣លាន៧សែនដូស ៕

join link Telegram https://t.me/cngtvcambodia

ប្រភព: ក្រសួងព័ត៌មាន