ការប្រកួនរវាង ក្រុមជម្រើសជាតិប្រេស៊ីល និងអាហ្សង់ទីនត្រូវបានផ្អាកដោយសារបញ្ហា Covid-19

ទីក្រុងសៅប៉ូឡូ - ការប្រកួតជម្រុះបាល់ទាត់ពិភពលោករវាងប្រេស៊ីល និងអាហ្សង់ទីនត្រូវបានផ្អាក បន្ទាប់ពីមន្រ្តីសុខាភិបាលក្នុងតំបន់បានដើរចូលទីលានកាលពីថ្ងៃអាទិត្យក្នុងគោលបំណងបណ្តេញកីឡាករ ៤ នាក់ដែលមិនបានគោរពទៅតាមវិធានការណ៍សុខាភិបាលរបស់ប្រទេសប្រេស៊ីលពាក់ព័ន្ធទៅនឹងជំងឺកូវីត ១៩ ។

 
ការប្រកួនរវាង ក្រុមជម្រើសជាតិប្រេស៊ីល និងអាហ្សង់ទីនត្រូវបានផ្អាកដោយសារបញ្ហា Covid-19

សូមជម្រាបថា ការប្រកួតត្រូវបានបញ្ឈប់នៅនាទីទី ៧ ដោយសារតែមានការរំខានពីសំណាក់មន្ត្រីសុខាភិបាល ។ នៅទីបំផុតអាជ្ញាកណ្តាលបានព្យួរការប្រកួតដោយពិន្ទុ ០-០ បន្ទាប់ពីកីឡាករ គ្រូបង្វឹក មន្ត្រីបាល់ទាត់ និងអាជ្ញាធរមូលដ្ឋានបានឈ្លោះប្រកែកគ្នាជាច្រើននាទីនៅលើទីលានប្រកួត

សូមបញ្ជាក់ថា ទីភ្នាក់ងារសុខភាពរបស់ប្រេស៊ីលបាននិយាយថាកីឡាកររបស់ក្រុមជម្រើសជាតិ អាហ្សង់ទីន ចំនួន ៤នាក់ គួរតែត្រូវបាន ដាក់ឲ្យនៅដាច់ដោយឡែកពីគេជាជាងលេងក្នុងការប្រកួត។ លោក Antonio Barra Torres ប្រធានទីភ្នាក់ងារសុខភាពរបស់ប្រទេសប្រេស៊ីល បាននិយាយថាកីឡាករអាហ្សង់ទីន ៤ នាក់នឹងត្រូវពិន័យពីបទបំពានលើវីធានការណ៍ការពារពាក់ព័ន្ធទៅនឹងជំងឺកូវីដ ១៩ របស់ប្រទេសប្រេស៊ីល ៕

 

ប្រភព៖ usnews