បឹងកេតបន្តឈ្នះ អគ្គិសនីកម្ពុជា ក្នុងលទ្ធផល ២ ទល់នឹង ០ សម្រាប់ការប្រកួតក្នុងលីគកំពូលរបស់កម្ពុជាកាលពីម្សិលមិញ

សូមជម្រាបថា ការប្រកួតរវាងក្លឹបបាល់ទាត់ បឹងកេត និង អគ្គិសនីកម្ពុជា បានប្រព្រឹត្តិទៅកាលពីរសៀលថ្ងៃចន្ទ ទី៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៥:៣០ នៅកីឡដ្ឋាន អគ្គិសនីកម្ពុជា ។

 
បឹងកេតបន្តឈ្នះ អគ្គិសនីកម្ពុជា ក្នុងលទ្ធផល ២ ទល់នឹង ០ សម្រាប់ការប្រកួតក្នុងលីគកំពូលរបស់កម្ពុជាកាលពីម្សិលមិញ

សូមបញ្ជាក់ថា បឹងកេត នៅតែបន្តយកឈ្នះ អគ្គិសនីកម្ពុជា ក្នុងលទ្ធផល ២ ទល់នឹង ០ ស៊ុតបញ្ចូលទីដោយកីឡាករ ចាន់ វឌ្ឍនាកា នៅនាទី ទី៤ និងគ្រាប់ទី២ ស៊ុតបញ្ចូលទីដោយកីឡាករ សៀន ចន្ធា នៅនាទី ទី៥៨ ។

សូមរម្លឹកថា ៥ប្រកួតចុងក្រោយរវាងក្លឹបទាំង២ បឹងកេតឈ្នះ៣ អគ្គិសនីកម្ពុជាឈ្នះ១ និងស្មើគ្នា ១ប្រកួត  ។ លទ្ធផលបណ្តោះអាសន្នសម្រាប់ មិត្តហ្វូនខេមបូឌានលីគសប្តាហ៍នេះ ក្លឹបវិសាខា ស្ថិតនៅកំពូលតារាងមាន ២៥ពិន្ទុ តាមពីក្រោយដោយ បឹងកេតស្ថិតនៅចំណាត់ថ្នាក់លេខ ២ មាន ២៤ពិន្ទុ ចំណែក អគ្គិសនីកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ១០ មាន ៧ពិន្ទុ៕