ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃជូនដំណឹងអំពីការអនុគ្រោះបន្តការស្នាក់នៅ និងធ្វើការជាបណ្តោះអាសន្នសម្រាប់ពលរដ្ឋខ្មែរ ក្នុងស្ថានភាពនៃជំងឺកូវីដ១៩ នៅប្រទេសថៃដោយមិនមានការផាកពិន័យ

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅក្នុងប្រទេស អំពីការសម្រេចថ្មីទៀតរបស់រាជរដ្ឋាភិបាលថៃ ដើម្បីអនុគ្រោះដល់ ពលរដ្ឋខ្មែរដែលអស់សុពលភាពស្នាក់នៅប្រទេសថៃ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២០។

 
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃជូនដំណឹងអំពីការអនុគ្រោះបន្តការស្នាក់នៅ និងធ្វើការជាបណ្តោះអាសន្នសម្រាប់ពលរដ្ឋខ្មែរ ក្នុងស្ថានភាពនៃជំងឺកូវីដ១៩ នៅប្រទេសថៃដោយមិនមានការផាកពិន័យ
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃជូនដំណឹងអំពីការអនុគ្រោះបន្តការស្នាក់នៅ
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃជូនដំណឹងអំពីការអនុគ្រោះបន្តការស្នាក់នៅ និងធ្វើការជាបណ្តោះអាសន្នសម្រាប់ពលរដ្ឋខ្មែរ ក្នុងស្ថានភាពនៃជំងឺកូវីដ១៩ នៅប្រទេសថៃដោយមិនមានការផាកពិន័យ
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃជូនដំណឹងអំពីការអនុគ្រោះបន្តការស្នាក់នៅ និងធ្វើការជាបណ្តោះអាសន្នសម្រាប់ពលរដ្ឋខ្មែរ ក្នុងស្ថានភាពនៃជំងឺកូវីដ១៩ នៅប្រទេសថៃដោយមិនមានការផាកពិន័យ
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃជូនដំណឹងអំពីការអនុគ្រោះបន្តការស្នាក់នៅ និងធ្វើការជាបណ្តោះអាសន្នសម្រាប់ពលរដ្ឋខ្មែរ ក្នុងស្ថានភាពនៃជំងឺកូវីដ១៩ នៅប្រទេសថៃដោយមិនមានការផាកពិន័យ

 

 

 

សេចក្តីជូនដំណឹងរបស់ស្ថានទូតបានបញ្ជាក់ថាដើម្បីសម្រួលដល់ប្រជាពលរដ្ឋខ្មែរ ដែលជាប់នៅក្នុងប្រទេសថៃ ដោយសារការរឹតត្បិតនៃការធ្វើឱ្យដំណើរទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលថៃ បានសម្រេចផ្តល់អនុគ្រោះ៖

ទី១៖ ប្រជាពលរដ្ឋខ្មែរ រួមទាំងពលករ ដែលអស់សុពលភាពស្នាក់នៅចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ត្រូវបានអនុញ្ញាតឱ្យបន្តស្នាក់នៅដោយស្វ័យប្រវត្តិ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដោយពុំមានការផាកពិន័យលើការស្នាក់នៅលើសកំណត់ (Over Stay)ឡើយប៉ុន្តែមិនអនុញ្ញាតឱ្យធ្វើការនោះទេ។

ទី២៖ ពលករខ្មែរ ដែលនិយោជក បានបញ្ជូនបញ្ជីទៅក្រសួង ឬមន្ទីរការងារក្រុង/ខេត្តរបស់ថៃ តាមរយៈប្រព័ន្ធអនឡាញរួចរាល់ ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ អាចបន្តធ្វើការជាបណ្ដោះអាសន្នរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ២០២០។

ទី៣៖ ប្រជាពលរដ្ឋខ្មែរ រួមទាំងពលករ ដែលត្រូវទៅបង្ហាញខ្លួនក្នុងរយៈពេល ៩០ថ្ងៃ ក្នុងចន្លោះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដល់៣១ ខែកក្កដា ឆ្នាំ២០២០ មិនត្រូវទៅបង្ហាញខ្លួននោះទេ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ។

 

ជាមួយគ្នានេះដែរ ស្ថានទូតខ្មែរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសថៃ មេត្តាបន្តចូលរួមសហការអនុវត្តវិធានការនានា និងបម្រាមគោចរដែលដាក់ចេញដោយរាជរដ្ឋាភិបាលថៃ ឱ្យមានប្រសិទ្ធភាព និងសូមរក្សាសុខភាពអនាម័យ ដើម្បីបង្ការ និងទប់ស្កាត់ការវឹករាលដាលនៃជំងឺកូវ័យ១៩៕