ជំនួបរវាងវេសឡាញ និងសកលវិទ្យាល័យ UTCC ប្រទេសថៃ ដើម្បីផ្សាភ្ជាប់ទំនាក់ទំនង និងបន្តកិច្ចសហប្រតិបត្តិឡើងវិញបន្ទាប់ពីស្ថានភាពកូវីដធូរស្រាល

 
ជំនួបរវាងវេសឡាញ និងសកលវិទ្យាល័យ UTCC ប្រទេសថៃ ដើម្បីផ្សាភ្ជាប់ទំនាក់ទំនង និងបន្តកិច្ចសហប្រតិបត្តិឡើងវិញបន្ទាប់ពីស្ថានភាពកូវីដធូរស្រាល

នៅរសៀលថ្ងៃទី២០ ខែមិថុនានេះ ថ្នាក់ដឹកនាំក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គុ្រប បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសកលវិទ្យាល័យ  UTCC ប្រទេសថៃ ដើម្បីផ្សាភ្ជាប់ទំនាក់ទំនង និងបន្តកិច្ចសហប្រតិបត្តិការរួមគ្នាឡើងវិញលើវិស័យអប់រំ និងបញ្ជូនសិស្សបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ បន្ទាប់ពីអាក់ខានរយៈពេល២ឆ្នាំដោយសារវិបត្តិកូវីដ១៩។

ក្នុងជំនួបតាមប្រព័ន្ធអនឡាញខាងលើនេះ ភាគីទាំងពីរបានពិភាក្សាលើផ្តល់អាហារូបករណ៍ដល់សិស្សសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ដែលមានបំណងបន្តការសិក្សាកម្រិតឧត្តមសិក្សា និងបរិញ្ញាបត្រ នៅសកលវិទ្យាល័យ  UTCC ។ បន្ថែមនេះ ភាគីទាំងពីរនឹងរៀបចំកម្មវិធីទស្សនកិច្ចសិក្សាទៅវិញទៅមក (Exchange Program) នៅពេលវេលាសមរម្យណាមួយខាងមុខនេះ។

សូមជម្រាបថា មុនវិបត្តិកូវីដ១៩ សិស្សរបស់វេសឡាញបានទទួយទទួលអាហារូបរករណ៍សិក្សានៅសកលវិទ្យាល័យខាងលើ និងបង្កើតកម្មវិធីបោះជំរុំភាពជាអ្នកដឹកនាំ ព្រមទាំងទស្សកិច្ចផ្សេងៗ ក្នុងគោលបំណងស្វែងយល់ពីគ្នាទៅវិញទៅមក និងរឹតចំណងមិត្តភាពរបស់សិស្សនៃប្រទេសទាំងពីរ៕