ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលបានរៀបចំឡើងនៅបរិវេណកោះពេជ្រ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។
សូមបញ្ជាក់ជូនថា យុវជនស្ម័គ្រចិត្តប្រមាណ ៥០០ នាក់ បានចេញដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីត្រៀមខ្លួនក្នុងការទទួលបងប្អូនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលនឹងចូលរួមព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៣នេះ។ តាមកាលវិភាគរៀបចំចេញដំណើរ យុវជនស្ម័គ្រចិត្តរបស់យើងនឹងចេញដំណើរជាបន្តបន្ទាប ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។
ឆ្នាំ២០២៣នេះ ក៏ជាខួប១០ឆ្នាំនៃមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះផងដែរ ដែលក្រុមការងាររៀបចំ បានខិតខំសម្រិតសម្រាំង និងបង្កើតផ្ទាំងទស្សនីយភាព និងការច្នៃប្រឌិតជាច្រើនដើម្បីជាចំណីអារម្មណ៍ថ្មីប្លែកជាច្រើនសម្រាប់អ្នកចូលទស្សនា៕
ប្រភព៖ ក្រសួងព័ត៌មាន