ប្រធានបទ ៖ របៀបថែរក្សាថ្ម MacBook Pro របស់អ្នកឱ្យបានត្រឹមត្រូវ
បច្ចុប្បន្ននេះការប្រើប្រាស់ laptop មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំដោយសារតែកុំព្យូទ័រ laptop ងាយស្រួលក្នុងការប្រើប្រាស់ ស្រាល ប្រើប្រាស់បានយូរ ចំណេះពេលវេលា និងទាន់សម័យ ប៉ុន្តែប្រសិនបើអ្នកមិនដឹងអំពីវិធីសាស្រ្តក្នុងការថែទាំ វានឹងឆាប់ខូចហើយប្រើប្រាស់មិនបានយូរ។
- វិធីសាស្រ្តរក្សាទុកដោយស្វ័យប្រវត្តិ:
វិធីសាមញ្ញបំផុតមួយដើម្បីពង្រីកអាយុកាលថ្មរបស់ MacBook Pro គឺយើងបើកមុខងារឱ្យត្រួតពិនិត្យថ្ម MacBook Pro ដើម្បីធ្វើការគ្រប់គ្រងការប្រើប្រាស់ថាមពល និងការចែកចាយ។
ជំហានអនុវត្តន៍ខាងក្រោម ៖
1. ដំបូងចុចលើរូបតំណាង Apple នៅជ្រុងខាងលើផ្នែកខាងឆ្វេងនៃអេក្រង់ ហើយបើក System Preferences (ឬ System Settings ក្នុង macOS 13 Ventura និងថ្មីជាងនេះ)
2. បន្ទាប់មកអូសចុះមកក្រោមក្នុង menu នៅជ្រុងខាងឆ្វេងនៃ Settings window ហើយជ្រើសរើស Battery
3. ស្វែងរកផ្នែក Battery Health ហើយចុចលើរូបតំណាងព័ត៌មាន (i) ដើម្បីបើកផ្ទាំង pop-up menu
4. បើក toggle នៅជាប់នឹង Optimized Battery Charging ។
ជាមួយនឹងការបើកការសាកថ្ម Optimized Battery នោះ MacBook របស់អ្នកនឹងចាប់ផ្តើមស្វែងយល់ពីទម្លាប់ប្រើ ប្រាស់របស់អ្នក។ គុណវិបត្តិនេះគឺអ្នកអាចឃើញការផ្អាកការសាកថ្ម និងការប្រើប្រាស់ថាមពលថ្ម MacBook របស់អ្នក។
- គន្លឹះ និងល្បិចផ្សេងទៀត ៖
1. កុំប្រើ MacBook របស់អ្នកក្នុងសីតុណ្ហភាពលើសពី 35°C ព្រោះវាអាចកាត់បន្ថយអាយុកាលថ្មជាអចិន្ត្រៃយ៍។ សីតុណ្ហភាពក្រោម 10°C ក៏នឹងកាត់បន្ថយអាយុកាលថ្មដែរ ប៉ុន្តែមិនដូចកំដៅខ្លាំងទេ។
2. សូមរក្សាកុំព្យូរទ័រនៅកន្លែងស្ងួតដែលមានសីតុណ្ហភាពមិនឡើងលើស 32°C
3. ដោះស្រោមការពារមួយចំនួនចេញពី MacBook របស់អ្នកនៅពេលសាកថ្ម។ ករណីខ្លះអាចបណ្តាលឱ្យ MacBook របស់អ្នកឡើងកំដៅ។
4. កុំទុក MacBook របស់អ្នកឲ្យនៅថ្មពេញ ឬអត់ ព្រោះពីវាអាចកាត់បន្ថយអាយុកាលថ្មទាំងមូលទៅតាមពេលវេលា ហើយក្រោយមកទៀតអាចនាំឱ្យថ្មលែងអាចសាកបាន។ ជំនួសមកវិញ រក្សាទុក MacBook របស់អ្នកជាមួយនឹងថ្មប្រហែល 50% ឬ 80%។
5. លើសពីនេះទៀតសូមបិទ MacBook កុំបើកចោលរយ: ពេលច្រើនម៉ោង ឬពេញមួយយប់ដោយមិនបានប្រើប្រាស់ ៕
ប្រភព ៖ Slash Gear អត្ថបទ ៖ កា