សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៤ ខែតុលា នឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅបង្គួរនៅរាជធានី និងបណ្តាលខេត្តមួយចំនួន

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣៖ ប្រព័ន្ធសម្ពាធទាប (ITCZ) នៅលើអាងមេគង្គ ថៃ និង ឡាវ នឹងរំកិលចុះមកក្រោម អូសបន្លាយលើកម្ពុជា ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ចំណែកព្យុះទី១៤ ឈ្មោះ កយនុយ" Koinu" នៅមហាសមុទ្រប៉ាស៊ីហ្វិកកំពុងបន្តដើរតម្រង់ឆ្ពោះមកភាគអាគ្នេយ៍ប្រទេសចិន។ តាមការព្យាករព្យុះនេះនឹងដើរចូលដល់កោះហុងកុង នៅថ្ងៃទី៧ ខែតុលា មុននឹងបន្តដើរឆ្ពោះមកលិច (ព្យុះនេះនឹងមិនមានឥទ្ធិពលមកដល់លើកម្ពុជាទេ)។

 
សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៤ ខែតុលា នឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅបង្គួរនៅរាជធានី និងបណ្តាលខេត្តមួយចំនួន

 

ប្រភព ៖ ក្រសួងធនធានទឹក និងឧតុនិយម