ព្រឹកនេះកម្ពុជា! រកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ០៤ករណី បន្ថែមទៀត ខណ:ព្យាបាលអ្នកជាសះស្បើយចំនួន ០៣ករណី
កម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ០៤ករណី ខណ:ព្យាបាលអ្នកជាសះស្បើយ ០៣ករណីបន្ថែមទៀតហើយ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនចំនួន ២២៣នាក់នៃចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ទាំងអស់ដែលមានចំនួន ២៧២នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី១៣ ខែសីហាឆ្នាំ ២០២០ថា កម្ពុជាបានព្យាបាលអ្នកជាសះស្បើយកូវីដ-១៩ ០៣ករណីបន្ថែមទៀតហើយ ខណ:រកឃើញករណីឆ្លងថ្មី ០៤ករណី ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនចំនួន ២៧២នាក់នៅក្នុងនោះមានស្រី ៥៣នាក់ និងបុរស ២១៩នាក់។
គួរបញ្ជាក់ថា ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ០៤ករណីគឺជាបុរសជនជាតិខ្មែរចំនួន ០៤នាក់។
គិតមកត្រឹមថ្ងៃនេះ អ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និង ឯកជនមានចំនួនសរុប ៤៩នាក់។
សូមរម្លឹកផងដែរថា ប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ក៏បានអំពាវនាវឱ្យពលរដ្ឋបន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងមកដល់សហគមន៍កម្ពុជា៕
ប្រភព: ក្រសួងសុខាភិបាល