[វីដេអូ] វិធីសាស្រ្តថែរទាំទារកទើបនឹងកើត
ជាការពិតណាស់នៅពេលដែលមានកូនជាលើកដំបូង ប៉ាមាក់តែងតែមានការព្រួយបារម្ភអំពីវិធីសាស្រ្តក្នុងថែរទាំទារកដែលទើបនឹងកើត ថាតើគួរមើលថែរទាំទារកតាមរបៀបណាដើម្បីឲ្យទារកមានសុខភាពល្អ និងជៀសផុតពីជំងឺផ្សេងៗ។
ដូចនេះយើងសូមបង្ហាញនូវវីធីសាស្រ្តមួយចំនួនដូចជា:
- ត្រូវលាងសំអាតដៃរបស់អ្នកជាមួយសាប៊ូ ឬទឹកអាកុល មុនពេលចាប់កាន់ ឬពរទារក។ដោយសារតែទារកទើបនឹកកើតមិនទាន់មានប្រព័ន្ធភាពរឹងមាំ ម្យ៉ាងទៀតស្បែករបស់ទារកនៅខ្ចីនៅឡើយទេ ជាហេតុធើ្វឲ្យទារកងាយនឹងឆ្លងមេរោគ។

- ត្រូវទ្រក្បាលនិងកទារកឲ្យត្រង់នៅពេលអ្នកពរទារកឬក៏ដាក់ទារកចុះ

- កុំអង្រួញឬលើកទារកភ្លាម នៅពេលបំបៅដោះរួចពីព្រោះអាចធ្វើឲ្យទារកក្អូត។ អ្វីដែលគួរឲ្យខ្លាចជាងនេះគឺថា នៅពេលអ្នកអង្រួញខ្លាំងអាចធ្វើឲ្យឈាមហូលចូលទៅកាន់ខួរក្បាលដែលអាចបណ្តាលឲ្យទារកបាត់បង់ជីវិត។

- ត្រូវសំអាត បន្ទប់ឬកន្លែងដែលទារកគេងឲ្យបានស្អាត ពីព្រោះការសំអាតកន្លែងទារកគេងអាចជួយការពារទារកពីសត្វល្អិតផ្សេងៗ និងជួយឲ្យទារកដកដង្ហើមបានស្រួល។ជារួមមកអ្នកត្រូវមានការប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់ចំពោះការថែរទាំទារកដែលទើបនឹងកើតដើម្បីឲ្យទារកមានសុខភាពល្អ និងជៀសផុតពីជំងឺផ្សេងៗ៕

សូមទស្សនាវីដេអូដូចខាងក្រោម៖
ប្រភព: kidshealth ដោយ:ជា បញ្ញា




 
                                
                            







![[វីដេអូ] វិធីសាស្រ្តថែរទាំទារកទើបនឹងកើត](https://cngtvcambodia.com/uploads/images/2020/Aug/image_750x_5f4c7470ba85d.jpg) 
                    



 
        ![[វីដេអូ] Ep.138 ប្រធានបទ៖ វិធីសាស្ត្រទាំង ៥ជួយកាត់បន្ថយហានិភ័យចំពោះអ្នកជំងឺដាច់សរសៃឈាមខួរក្បាល](https://cngtvcambodia.com/uploads/images/2023/Aug/image_380x226_64d1ab5db16c1.jpg) 
        ![[វីដេអូ] # Ep.70 គន្លឹះ ៥ យ៉ាងដើម្បីថែរក្សាស្បែកឲ្យមានសុខភាពល្អ](https://cngtvcambodia.com/uploads/images/2021/Nov/image_380x226_619b6f3d13ecd.jpg) 
         
        ![[វីដេអូ] # Ep.93 ហេតុអ្វីកាហ្វេល្អសម្រាប់អ្នក?](https://cngtvcambodia.com/uploads/images/2022/May/image_380x226_62831d03554a3.jpg) 
         
        
 
         
         
         
         
         
         
         
         
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        

 
								 
								 
								![[វីដេអូ] សញ្ញា ៨ បង្ហាញថាអ្នកកង្វះជាតិទឹក](https://cngtvcambodia.com/uploads/images/2021/Aug/image_380x226_6113777addeb0.jpg) 
								![[ទាន់ហេតុការណ៍] អ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាកើន ៥១នាក់ហើយ ក្រោយរកឃើញចំនួន០៤ករណីថ្មីទៀតនៅយប់ថ្ងៃទី២០ មីនា ២០២០នេះ](https://cngtvcambodia.com/uploads/images/2020/Mar/image_380x226_5e74d563ab915.jpg) 
								 
								 
								![[Covid-19] កម្ពុជា! មានករណីជាសះស្បើយចំនួន ០៣នាក់បន្ថែមទៀតហើយ](https://cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fe550034f7fe.jpg) 
								 
								 
								






