ដូណាល់ត្រាំប្រឈមនឹងការស៊ើបអង្កេតជុំវិញការលួចបន្លំពន្ធ
ញូយ៉ក៖ លោក សាយរឺស វ៉េនស៍ (Cyrus Vance) មេធាវីនៅទីក្រុងញូយ៉ក បាននិយាយថា លោកនឹងដាក់ការស៊ើបអង្កេតប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ និងជំនួញរបស់លោកជុំវិញការសង្ស័យជាប់ទាក់ទងនឹងការលួចបន្លំពន្ធ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០។
លោក សាយរឺស វ៉េនស៍ បានអះអាងដូច្នេះនៅក្នុងឯកសារ ដែលបញ្ជូនទៅតុលាការឧទ្ធរណ៍រយៈពេល ៤ថ្ងៃមុនពេលមានការពិចារណាលើការស្នើរបស់លោកដូណាល់ត្រាំដើម្បីឲ្យបិទការស៊ើបអង្កេតរបស់លោកសាយរឺស វ៉េនស៍ កាលពីខែសីហា ឆ្នាំ២០១៩ ជុំវិញករណីពន្ធ។
កន្លងមកលោក វ៉េនស៍ បាននិយាយថា ការស៊ើបអង្កេតរបស់លោកក៏មានជាប់ពាក់ព័ន្ធនឹងករណីជាច្រើនក្នុងអង្គការរបស់លោកដូណាល់ត្រាំ រួមមានទាំងការបន្លំតាមធនាគារ ដែលអាចធ្វើឡើងដោយ ក្រុមហ៊ុន និងមន្ត្រីរបស់គេ។
យ៉ាងណាមិញ សេតវិមានមិនទាន់ធ្វើការបកស្រាយលើករណីនេះនៅឡើយទេ ហើយដូណាល់ត្រាំ បានបដិសេធជារឿយៗលើការចោទប្រកាន់ទាំងឡាយមកលើរូបលោក៕
សូមទស្សនាវីដេអូ៖
ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ