អាមេរិករំពឹងថា នឹងដាក់សម្ពាធទៅលើវិស័យហិរញ្ញវត្ថុរបស់អ៊ីរ៉ង់

វ៉ាស៊ីនតោន៖ ជំនួយការសមាជិកសភាមួយរូបមកពីគណបក្សសាធារណរដ្ឋបាននិយាយថា សហរដ្ឋ អាមេរិកត្រៀមដាក់ទណ្ឌកម្មថ្មីលើឧស្សាហកម្មហិរញ្ញវត្ថុរបស់ប្រទេសអ៊ីរ៉ង់ ដែលជាការបង្កើនសម្ពាធទៅលើទីក្រុងតេអេរ៉ង់ តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនការបោះឆ្នោតដ៏សំខាន់របស់សហរដ្ឋអាមេរិក។

 
អាមេរិករំពឹងថា នឹងដាក់សម្ពាធទៅលើវិស័យហិរញ្ញវត្ថុរបស់អ៊ីរ៉ង់

នេះអាចនឹងក្លាយជាទណ្ឌកម្មសារជាថ្មីម្តងទៀតរបស់អាមេរិកទៅលើអ៊ីរ៉ង់ បន្ទាប់ពីភាពតានតឹងរវាង
ទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់បានកើនឡើងចាប់តាំងពីប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានដកខ្លួនចេញជាឯកតោភាគីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់កាលពីឆ្នាំ២០១៨មកម្ល៉េះ។

សូមរម្លឹកផងដែរថា ប្រធានាធិបតី ហាសាន់រូហានី បាននិយាយកាលពីខែមិថុនាថា ប្រទេសរបស់លោកកំពុងជួបបញ្ហាសេដ្ឋកិច្ចជាច្រើនក្នុងឆ្នាំនេះ ដោយសារវិបត្តិជម្ងឺរាតត្បាត ជាពិសេសដោយសារការដាក់សម្ពាធពីសហរដ្ឋអាមេរិក ដែលធ្វើឲ្យសេដ្ឋកិច្ចអ៊ីរ៉ង់រឹតតែធ្លាក់ចុះយ៉ាងខ្លាំងថែមទៀត៕

សូមទស្សនាវីដេអូ៖

ប្រភព៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ