ឥណ្ឌូនេស៊ីខ្ចីប្រាក់ជាង១ពាន់លានដុល្លារពីអូស្រ្តាលីដើម្បីទប់ទល់វិបត្តិកូវីដ១៩

ចាកាតា៖ ប្រទេសឥណ្ឌូនេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចីជាង ១,០៩ ពាន់លានដុល្លារអាមេរិក ជាមួយរដ្ឋាភិបាលអូស្ត្រាលី ដើម្បីយកមកប្រើប្រាស់ក្នុងការដោះស្រាយវិបត្តិវីរុសរាតត្បាតជាសកលនៅក្នុងប្រទេសមួយនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២០។

 
ឥណ្ឌូនេស៊ីខ្ចីប្រាក់ជាង១ពាន់លានដុល្លារពីអូស្រ្តាលីដើម្បីទប់ទល់វិបត្តិកូវីដ១៩

រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូនេស៊ីបានគូសបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ប្រជាពលរដ្ឋ និងផ្នែកទាំងអស់នៃសង្គមកំពុងតែរងការគម្រាមកំហែងពីវីរុសកូវីដ១៩ ដូច្នេះហើយតួនាទីនៃគោលការណ៍សារពើពន្ធ ដូចជា គោលការណ៍រូបិយវត្ថុជាដើម គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងកាលៈទេសៈដ៏លំបាកនេះ។

សូមរម្លឹកថា មកទល់ពេលនេះ ឥណ្ឌូនេស៊ី ជាប្រទេសដែលមានអ្នកឆ្លងវីរុសកូវីដ១៩ ច្រើនជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដោយមានអ្នកឆ្លងដល់ទៅ ៤៤៨,១១៨ ករណី ក្នុងនោះមានអ្នកស្លាប់ ១៤,៨៣៦នាក់៕

សូមទស្សនាវីដេអូ៖

ប្រភព៖ CNA