អ្នកដែលប៉ះពាល់ក្នុងព្រឹត្តិការណ៌០៣វិច្ឆិកាទាំងអស់ សូមបន្តធ្វើចត្តាឡីស័កឲ្យបានគ្រប់ចំនួន ១៤ថ្ងៃ និងសូមអញ្ជើញមកធ្វើតេស្តលើកទី៤ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការគណរដ្ឋមន្ត្រី វិមានមិត្តភាព ឲ្យបានគ្រប់គ្នា
នៅថ្ងៃនេះមិនមានករណីវិជ្ជមានកូវីដ-១៩ ថ្មី និងមិនមានអ្នកជាសះស្បើយ។សូមអ្នកដែលប៉ះពាល់ក្នុងព្រឹត្តិការណ៌០៣វិច្ឆិកា ទាំងអស់បន្តធ្វើចត្តាឡីស័កឲ្យបានគ្រប់ចំនួន ១៤ថ្ងៃ និងសូមអញ្ជើញមកធ្វើតេស្តលើកទី៤ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការគណរដ្ឋមន្ត្រី វិមានមិត្តភាព ឲ្យបានគ្រប់គ្នា។នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដែលបានចេញសេចក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ ព្រឹកថ្ងៃទី ១៦ ខែវិចិ្ឆកា ឆ្នាំ២០២០។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ថា កម្ពុជាមិនមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី និងមិនមានអ្នកជាសះស្បើយ នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកូវីដ-១៩មានចំនួន ១៨៩ នៃចំនួនអ្នកវិជ្ជមានកូវីដសរុប ៣០២នាក់ ។
គួរម្លឹកផងដែរថា កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ សរុបមានចំនួន ៣០២នាក់ ក្នុងនោះមានស្រ្តី ៦១នាក់ និងបុរស ២៤១នាក់៕
ប្រភព: ក្រសួងសុខាភិបាល