កិច្ចប្រជុំ Kick-off Meeting បេសកកម្មពិនិត្យឡើងវិញសម្រាប់គាំទ្រដល់ការអនុវត្តគម្រោង USESDP-II របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB

រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំជាមួយក្រុមការងារបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២។

 
កិច្ចប្រជុំ Kick-off Meeting បេសកកម្មពិនិត្យឡើងវិញសម្រាប់គាំទ្រដល់ការអនុវត្តគម្រោង USESDP-II របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB
កិច្ចប្រជុំ Kick-off Meeting បេសកកម្មពិនិត្យឡើងវិញសម្រាប់គាំទ្រដល់ការអនុវត្តគម្រោង USESDP-II របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB
កិច្ចប្រជុំ Kick-off Meeting បេសកកម្មពិនិត្យឡើងវិញសម្រាប់គាំទ្រដល់ការអនុវត្តគម្រោង USESDP-II របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB
កិច្ចប្រជុំ Kick-off Meeting បេសកកម្មពិនិត្យឡើងវិញសម្រាប់គាំទ្រដល់ការអនុវត្តគម្រោង USESDP-II របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជានាយកគម្រោង USESDP-II ឯកឧត្តម លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីសម្របសម្រួលគម្រោង ក្រុមការងារបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមទីប្រឹក្សាយោបល់របស់គម្រោង ។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យបានមានអនុសាសន៍ស្វាគមន៍បើកកិច្ចប្រជុំចាប់ផ្ដើម និងពិនិត្យមើលរួមគ្នាជាមួយក្រុមការងារបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ីពីទិដ្ឋភាពទូទៅរបស់គម្រោង ការអនុវត្តកន្លងមក និងបានអនុញ្ញាតឱ្យថ្នាក់ដឹកនាំគម្រោងបង្ហាញអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា ក៏ដូចជាការធ្វើបទបង្ហាញតាមសមាសភាគទាំង៣របស់គម្រោង។ បេសកកម្មនេះមានរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃច័ន្ទទី ០៣ ដល់ ថ្ងៃពុធ ទី ០៥ ខែសីហា ឆ្នាំ២០២០៕

០៣ សីហា ២០២០ | វិទ្យាស្ថានជាតិអប់រំ

#USESDP2 #ADB

::គេហទំព័រ៖ www.moeys.gov.kh

::បណ្ដាញសង្គម៖

www.facebook.com/moeys.gov.kh

| www.twitter.com/moeyscmbodia

::ទំព័រធនធានអប់រំ៖ www.krou.moeys.gov.kh |

www.facebook.com/krou.moeys.gov.kh

::បណ្ដាញ YouTube៖ www.youtube.com/moeyscambodia

 

 

 

ប្រភព: ក្រសួងអប់រំ យុវជន និងកីឡា