ទីបំផុតលោក Trump ចុះចេញពីតំណែង ប្រគល់ឲ្យលោក Joe Biden ជាអ្នកដឹកនាំបន្ត
វ៉ាស៊ីនតុនៈ បន្ទាប់ពីមានការតវ៉ាជំទាស់អស់ជាច្រើនសប្តាហ៍កន្លងមក កាលពីម្សិលមិញ លោក Donald Trump បានចុះចេញពីតំណែងដោយធ្វើការផ្ទេរតំណែងប្រធានាធិបតីឲ្យប្រធានាធិបតីជាប់ឆ្នោត លោក Joe Biden ដែលជាគូប្រជែងមកពីគណ:ប្រជាធិបតេយ្យ ទទួលបានលទ្ធផលច្រើនជាងនៅក្នុងការបោះឆ្នោតនោះ ជាអ្នកគ្រប់គ្រងបន្ត។នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារ CNA។
សូមរម្លឹកថា លោក Trump ដែលជាសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ បានចោទប្រកាន់ថានៅក្នុងការបោះឆ្នោតមានការលួចបន្លំសន្លឹកឆ្នោតយ៉ាងច្រើននៅ ថ្ងៃទី ៣ ខែវិច្ឆិកាដោយមិនបានផ្តល់ភស្តុតាង។ ទោះបីជាលោក មិនបានទទួលស្គាល់ជ័យជម្នះរបស់លោក Joe Biden ក៏ដោយ ក៏លទ្ធផលបានប្រកាសនៅថ្ងៃច័ន្ទម្សិលមិញថាលោកទទួល បរាជ័យនៅក្នុងការបោះឆ្នោតនោះ។
គួរបញ្ជាក់ផងដែរថា លោកស្រ្តី Emily Murphy រដ្ឋបាលសេវាកម្មទូទៅ (GSA) ដែលជាទីភ្នាក់ងារសហព័ន្ធបាន ចុះហត្ថលេខាលើការផ្ទេរតំណែង ដោយប្រគល់តំណែង ប្រធានាធិបតីជាផ្លូវការឲ្យលោក Joe Biden ជាអ្នកគ្រប់គ្រងកាលពីថ្ងៃច័ន្ទម្សិលមិញ ។ លោកបាននិយាយថា នៅក្នុងលិខិតនោះ លោក Biden អាចមានសិទ្ធិគ្រប់គ្រាន់ផ្នែកផ្លូវច្បាប់ចំពោះជ័យជំន:របស់លោក៕
ប្រភព: CNA ដោយ: ជា បញ្ញា