ស្រស់ស្អាតមែនទែន! អតីតតារា Freshie Girl & Boy ស្អាតៗស្ទើរគ្រប់ជំនាន់ ជាប់ក្នុងវគ្គជម្រុះ ការ ប្រកួត យក ពាន រង្វាន់ កិត្តិយស Hall of Fame
ពិតជាលឿនណាស់កម្មវិធី ប្រកួត Freshie Girls &Boys ជំនាន់ទី 20 ដែលបាន ចាប់ផ្ដើមតាំងពីដើម ខែមេសា ឆ្នាំ ២០២១កន្លងទៅ។ ចំណែកឯល្ងាចមិញនេះ អ្នករៀបចំកម្មវិធីបានបង្ហាញមុខអតីត Freshie Girl &Boy ចំនួន ៩ នាក់ ដែល បាន ជាប់ ក្នុង វគ្គ ជម្រុះ នៃ ការ ប្រកួត យក ពាន រង្វាន់ កិត្តិយស Hall of Fame ក្នុង ឱកាស ខួប គម្រប់ ២០ ឆ្នាំ នៃ កម្មវិធី មួយ នេះ។
សូមជម្រាបថាបេក្ខជន កិត្ដិយស និង ជា តារា ល្បី ឈ្មោះ ទាំង ៩ រូប ត្រូវ បាន គេ ដាក់ ឲ្យ បោះឆ្នោត បន្ដ ទៀត តាម រយៈ ការ ចុច"Like" លើ រូប បេក្ខជន ឬ បេក្ខនារី ណា មួយ ដែល ខ្លួន ពេញចិត្ដ។ ការ បោះឆ្នោត គាំទ្រ ពី សំណាក់ មហាជន ស្មើនឹង ៦០% ហើយ ៤០% គឺ ជា ការ ផ្ដល់ ពិន្ទុ ជូន ដោយ ម្ចាស់ រៀបចំ កម្មវិធី ប្រកួត Freshie គឺ លោក បុណ្យ កើដ។
បេក្ខជន-បេក្ខនារី កិត្តិយស ទាំង ៩ រូប នោះ រួម មាន៖
Freshie Boy រដូវ កាល ទី១ ញ៉ែម សុគន្ធ។
Freshie Boy រដូវ កាល ទី២ ជា វិបុល។
Freshie Boy រដូវ កាល ទី៣ លឹម ជាឡាយ។
Freshie Girl រដូវ កាល ទី៦ ហ៊ិន ច័ន្ទនីរ័ត្ន។
Freshie Boy រដូវ កាល ទី៧ វីជេ តាប៊ុយ។
Freshie Boy រដូវ កាល ទី៧ កែវ បូរ៉ា។
Freshie Girl រដូវ កាល ទី៨ មាន សូនីតា។
Freshie Girl រដូវ កាល ទី១២ រ៉េត សារីតា។
និង Freshie Girl រដូវ កាល ពី ១៨ ឈុំ ចាន់ដារ៉ា។
សូមចុច join link Telegram Channel CNGTV Cambodia https://t.me/cngtvcambodia
ប្រពភ ៖ Freshie Cambodia