តារាខ្មែរប៉ុន្មានរូបនេះ មើលយូរៗមុខស្រដៀងទៅនឹងតារាបរទេស 

តារាចម្រៀង និងតារាសម្ដែងដ៏ល្បីនៅក្នុងសង្គមសិល្បៈខ្មែរយើងប៉ុន្មាននាក់នេះ បច្ចុប្បន្នពួកគេសុទ្ធតែជាតារាដែលកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន ដោយសារតែម្នាក់ៗសុទ្ធសឹងតែមានសមត្ថភាពពូកែៗ មានទេពកោសល្យសិល្បៈពេញខ្លួនគួរឲ្យសរសើរតែម្ដង។

 
តារាខ្មែរប៉ុន្មានរូបនេះ មើលយូរៗមុខស្រដៀងទៅនឹងតារាបរទេស 
តារាខ្មែរប៉ុន្មានរូបនេះ មើលយូរៗមុខស្រដៀងទៅនឹងតារាបរទេស 
តារាខ្មែរប៉ុន្មានរូបនេះ មើលយូរៗមុខស្រដៀងទៅនឹងតារាបរទេស 
តារាខ្មែរប៉ុន្មានរូបនេះ មើលយូរៗមុខស្រដៀងទៅនឹងតារាបរទេស 
តារាខ្មែរប៉ុន្មានរូបនេះ មើលយូរៗមុខស្រដៀងទៅនឹងតារាបរទេស 
តារាខ្មែរប៉ុន្មានរូបនេះ មើលយូរៗមុខស្រដៀងទៅនឹងតារាបរទេស 
តារាខ្មែរប៉ុន្មានរូបនេះ មើលយូរៗមុខស្រដៀងទៅនឹងតារាបរទេស 

បើនិយាយពីរូបសម្រស់របស់តារាស្រីប្រុសទាំងនេះវិញ សម្រាប់ការតែងខ្លួនរបស់ពួកគេ គឺស្អាតៗមិនចាញ់តារាបរទេសប៉ុន្មាននោះឡើយ។ ជាពិសេស អ្នកនិយមលេងបណ្ដាញសង្គមមួយចំនួន ថែមទាំងពោលសរសើរថា ពួកគេមានមុខមាត់ស្អាត និងស្រដៀងទៅនឹងតារានៅឯប្រទេសក្រៅថែមទៀតផងដែរ។ចង់ដឹងថា មានតារាណាខ្លះ? ទស្សនារូបភាពខាងក្រោម៖
១.ពេជ្រ សោភា
កំពូលតារាចម្រៀងដ៏មានប្រជាប្រិយភាពមួយនេះ បើមើលទៅស្ទាយតែងខ្លួនរបស់នាងនាពេលកន្លងមក ហ្វេនៗក៏ធ្លាប់និយាយថា នាងមានមុខមាត់ស្រដៀងទៅនឹងតារាចម្រៀង Jennifer Lopez។

 

២.​ទេព បូព្រឹក
តារាចម្រៀងស្រីដែលពូកែរលេងស្ទាយ ទាំងម៉ូតសក់ និងសម្លៀកបំពាក់រូបនេះ ក៏ត្រូវបានហ្វេននិយាយថាមានមុខស្រដៀងនិង តារាសម្ដែងថៃ kittychicha ដែលជាតួរល្បីក្នុងរឿង NanNo ។


៣.ស៊ូឈីន
ស៊ូឈីន ជាតារាសម្ដែងមានសម្រស់ស្រស់ស្អាត ភ្នែកតឹងៗដូចតួរកូរ៉េយ៉ាងដូច្នោះហើយបើមើលយូរៗទៅ មុខមាត់នាងក៏ស្រដៀងទៅនឹងតារាចម្រៀងកូរ៉េ Yeji សមាជិកក្រុម ITZY។


៤.STEP
តារាចម្រៀងប្រុសភ្នែកតឹងៗ កំពស់បាន មុខមាត់ស្រដៀងទៅនឹងតារាចម្រៀងកូរ៉េ គឺលោក Rain ឬគ្រប់គ្នាស្គាល់ថា លីយ៉ុងជេ។


៥.ជី ដេវីត
តារាចម្រៀងរ៉េបលឿនដូចម៉ាស៊ីនដេរូបនេះ កាលពីពេលថ្មីៗនេះ ហ្វេននិយាយថា លោកមានមុខមាត់ដូចទៅនឹង អតីតសមាជិកក្រុម EXO លោក Kris Wu ផងដែរ។


៦.ល្អហួស
តារាស្រីវ័យក្មេង នាងមានទាំងសម្រស់ស្រស់ស្អាត និងទេពកោសល្យចច្រើនប្រភេទណាស់ ហើយនាងថែមទាំងត្រូវបានគេប្រៀបធៀបមុខមាត់ដូចទៅនឹងតារាសម្ដែងថៃ Yaya Urassaya៕

សូមចុច join Telegram https://t.me/cngtvcambodia