រុស្ស៊ីអះអាងថា ខ្លួនបានស្ទាក់ចាប់យន្តហោះស៊ើបការណ៍របស់អាមេរិកលើសមុទ្រខ្មៅ

រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានបញ្ជូនយន្តហោះចម្បាំង មួយគ្រឿងដើម្បីស្ទាក់ចាប់យន្តហោះស៊ើបការណ៍របស់អាមេរិកដែលឆ្លងកាត់សមុទ្រខ្មៅ ហើយខិតជិតព្រំដែនរុស្ស៊ី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។

 
រុស្ស៊ីអះអាងថា ខ្លួនបានស្ទាក់ចាប់យន្តហោះស៊ើបការណ៍របស់អាមេរិកលើសមុទ្រខ្មៅ

តាមរយៈសេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា យន្តហោះស៊ើបការណ៍របស់អាមេរិកឃ្លាំមើលព្រំដែនរុស្ស៊ី ដោយគ្មានការអនុញ្ញាតឲ្យឆ្លងកាត់ផ្លូវនោះឡើយ ហើយបានផ្លាស់ប្តូរទិសដៅហោះហើរចេញពីព្រំដែនរុស្ស៊ី បន្ទាប់ពីត្រូវបានស្ទាក់ចាប់ដោយយន្តហោះចម្បាំងរបស់រុស្ស៊ីដែលមានសមត្ថភាពអាចរកគោលដៅបាន១០ ក្នុងចម្ងាយ១០០គីឡូម៉ែត្រ។

សូមជម្រាបផងដែរថា នេះជាលើកទីបីហើយ ដែលរុស្ស៊ីបានចាប់យន្តហោះស៊ើបការណ៍អាមេរិក ក្នុងរយៈពេលមិនដល់មួយអាទិត្យផង ដោយយន្តហោះស៊ើបការណ៍សម្ងាត់របស់អាមេរិកបានហោះ ឆ្លងកាត់សមុទ្រខ្មៅជាលើកទី១កាលពីថ្ងៃទី ២៣ និងលើកទី២ នៅថ្ងៃទី២៤ ខែកក្កដា កន្លងទៅថ្មីៗនេះ៕