ការបន្លំស៊ីមកាត៖ ហេតុអ្វីអ្នកគួរយកចិត្តទុកដាក់និងវិធីការពារស៊ីមកាតរបស់អ្នក?

ការលួចចូលទៅគ្រប់គ្រងលេខទូរស័ព្ទដៃពិតជាមានភាពងាយស្រួលណាស់សំរាប់ hacker ក្នុងការទទួលបានសោរលួចចូលទៅក្នុងគណនីតាមអីុនធឺណិតរបស់អ្នក។

 
ការបន្លំស៊ីមកាត៖ ហេតុអ្វីអ្នកគួរយកចិត្តទុកដាក់និងវិធីការពារស៊ីមកាតរបស់អ្នក?
ការបន្លំស៊ីមកាត៖ ហេតុអ្វីអ្នកគួរយកចិត្តទុកដាក់និងវិធីការពារស៊ីមកាតរបស់អ្នក?

 

នៅក្នុងខែមករាមានការសិក្សាស្រាវជ្រាវដែលធ្វើការបង្ហាញពីភាពងាយស្រួលមិនគួរឱ្យជឿសម្រាប់ពួក Hacker និងអ្នកបោកប្រាស់ជាច្រើនដើម្បីចូលទៅគ្រប់គ្រងលេខទូរស័ព្ទរបស់អ្នកដែលអាចនាំឱ្យមានការលួចបន្លំយកលុយរាប់ពាន់ដុល្លារផងដែរ។ ការប្តូរស៊ីមកាតកំពុងក្លាយជារឿងធម្មតាហើយបើទោះបីជាក្រុមហ៊ុនការពារសុវត្ថិភាពក៏ដោយក៍មិនអាចការពារសុវត្ថិភាពស៊ីមកាតអ្នកប្រើប្រាស់បានដែរ​ វាគួរឱ្យខ្លាចណាស់ដែលអ្នកស្រាវជ្រាវធម្មតាអាចយកលេខទូរស័ព្ទបានយ៉ាងលឿនពីទូរស័ព្ទរបស់អ្នក។

បើនិយាយពីស៊ីមកាតនៅខាងក្នុងទូរស័ព្ទរបស់អ្នកគឺជាបន្ទះឈីបប្លាស្ទិកតូចមួយដែលប្រាប់ទៅកាន់ម៉ាស៊ីនទូរស័ព្ទនៅបណ្តាញ cellular ក្នុងការតភ្ជាប់ទៅកាន់លេខទូរស័ព្ទដែលកុំពុងប្រើប្រាស់ និងការប្រើប្រាស់ internet។

ភាគច្រើនយើងកម្រនឹងគិតអំពីស៊ីមកាតណាស់លើកលែងតែនៅពេលដែលយើងទៅទិញទូរស័ព្ទថ្មី និង បាត់ស៊ីម តែប៉ុនោះ។

 

ដោយសារតែបញ្ហានេះហើយ​បានជា​​ ហេគឃេី​​ ​( hackers) បានដឹងពី​ភាពងាយស្រួលក្នុងការចូលទៅគ្រប់គ្រងកាន់កាប់ស៊ីមកាត​នៅលើទូរស័ព្ទដៃរបស់អ្នក។

ការផ្លាស់ប្តូរស៊ីមកើតឡើងនៅពេលនរណាម្នាក់ព្យាយាមទាក់ទងក្រុមហ៊ុនលក់ស៊ីមហើយប្រាប់ទៅបុគ្គលិក(call center)ថាពួកគេជាម្ចាស់ទិន្នន័យ ឬ ម្ចាស់ស៊ីម។

ពួកគេធ្វើបែបនេះដោយប្រើទិន្នន័យដែលត្រូវហេគ​​ (hacks)​​ ឬពត៌មានរបស់អ្នកចែកចាយជាសាធារណៈនៅលើបណ្តាញសង្គមដើម្បី​ធ្វើការ​បោកបញ្ឆោត បុគ្គលិក(call center) អោយធ្វើការប្តូរស៊ីមកាតដែលភ្ជាប់ទៅនឹងលេខទូរស័ព្ទរបស់អ្នកហើយជំនួសដោយស៊ីមកាតដែលជាកម្មសិទ្ធិរបស់ពួកគេ។

នៅពេលដែលលេខទូរស័ព្ទរបស់អ្នកបានបញ្ចូលទៅក្នុងស៊ីមកាតថ្មីរាល់ការហៅចូលនិងសាររបស់អ្នកទាំងអស់នឹងត្រូវបានបញ្ជូនទៅកាន់ទូរស័ព្ទដែលមានស៊ីមកាតថ្មី របស់ hacker ។

គិតទៅវាហាក់ដូចជាគ្មានការបង្កគ្រោះថ្នាក់បន្តិចសោះ ប៉ុន្តែនៅពេលអ្នកពិចារណាទៅ ភាគច្រើនមានលេខទូរស័ព្ទរបស់អ្នកភ្ជាប់ទៅនឹងអុីម៉ែលធនាគារ គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមនានា នោះអ្នកនឹងចាប់ផ្តើមឃើញថាវាងាយស្រួលប៉ុណ្ណាសម្រាប់នរណាម្នាក់ដែលមានលេខទូរស័ព្ទរបស់អ្នកហេីយអាចយកទៅកាន់កាប់បណ្តាញផ្សេងៗទាំងមូល។