អ្នកឯកទេសសម្អាត កម្ចាត់ស្នាមប្រឡាក់ និងបាក់តេរីលើគ្រឿងសង្ហារឹមមកពីសហរដ្ឋអាមរិកបើកដំណើរការនៅខណ្ឌច្បារអំពៅ
ក្រុមហ៊ុននាំមុខគេលំដាប់ពិភពលោកឯកទេសក្នុងការផ្តល់សេវាកម្មសម្អាត កម្ចាត់ស្នាមប្រឡាក់ និងបាក់តេរីលើគ្រឿងសង្ហារឹមកំរាលព្រំ សាឡុង ពូកគេង និងវាំងនន មកពីសហរដ្ឋអាមេរិកមានតំណាងសិទ្ធផ្តាច់មុខតាមតំបន់ដល់ទៅជាង៣៥០០ទូទាំងពិភពលោក បានសម្ភោធជាផ្លូវការនូវការផ្តល់តំណាងសិទ្ធផ្តាច់មុខទី១របស់ខ្លួនសម្រាប់តំបន់ច្បារអំពៅ ហៅថា ខែមដ្រាយ ច្បារអំពៅ បន្ទាប់ពីក្រុមហ៊ុននេះបានឈរជើងយ៉ាងរឹងមាំនិងទំនុកចិត្តក្នុងទីផ្សារកម្ពុជាអស់រយៈពេល២ឆ្នាំកន្លងមក។
ដើម្បីបន្តការផ្តល់សេវាកម្មកាន់តែរហ័សនិងមានប្រសិទ្ធភាពខ្ពស់ ខែមដ្រាយ ខេមបូឌា បានចាប់ផ្តើមផ្តល់នូវសិទ្ធផ្តាច់មុខជាផ្លូវការដល់ដៃគូរអាជីវកម្មតាមតំបន់ដើម្បីខិតខ្លួនកាន់តែជិតអតិថិជន និងបម្រើនូវតម្រូវការដ៍មានសក្តានុពល។ ខែមដ្រាយ ច្បារអំពៅ គឺជាតំណាងសិទ្ធផ្តាច់មុខទី១ នៅតំបន់ច្បារអំពៅ និងជាជំហ៊ានយុទ្ធសាស្ត្រនៃការពង្រីកវិសាលភាពគ្រប់ដណ្តប់ការផ្តល់សេវាកម្មអោយកាន់តែប្រសើរ និងនៅក្បែរអតិថិជនកាន់ជិតស្និត សំដៅរក្សាបានគុណភាពខ្ពស់ក្នុងការសម្អាតនិងផ្តល់នូវគេហដ្ឋាន ការិយាល័យ និងអគារពាណិជ្ជកម្មប្រកបដោយផាសុកភាព សុវត្ថិភាពនិងអនាម័យខ្ពស់ស្របតាមស្តង់ដារអាមេរិក។
លោកស្រី ស៊ូ មុន្នីវ័គ ជានាយិកាគ្រប់គ្រងក្រុមហ៊ុន ខែមដ្រាយ ខេមបូឌា លើកឡើងថា ក្រុមហ៊ុនខែមដ្រាយរបស់សហរដ្ឋអាមេរិក ផ្តល់នូវសេវាសម្អាតគុណភាពខ្ពស់ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយ ព្រមទាំងភាពចំរុះនៃផលិតផលដែលមានការទទួលស្គាល់ មិនប៉ះពាល់ដល់សុខភាព (Green Certified)។ លោកស្រីបន្តទៀតថា ការសម្អាតមានភាពងាយស្រួលជាកញ្ចប់ធ្វើបានទាំងសាឡុង ព្រំ ពូក វាំងនន ដោយមិនចាំបាច់រុះរើហើយសម្អាតដល់ទីតាំងផ្ទាល់ហើយប្រើប្រាស់ពេលវេលាខ្លីជាងការសម្អាតធម្មតា។
ឧកញ៉ា ប៉ិច បូឡែន ជាតំណាងសិទ្ធផ្តាច់មុខ ខែមដ្រាយ សម្រាប់តំបន់ច្បារអំពៅ បានមានប្រសាសន៍ថា លោកនិងមិត្តភក្តិដែលរស់នៅតំបន់ច្បារអំពៅ បានសម្រេចចិត្តនាំយកសេវាកម្មខែមដ្រាយមកដើម្បីបម្រើដល់ប្រជាជននៅតំបន់ច្បារអំពៅ ដើម្បីសុខភាព និងសុខុមាលភាពកាន់តែប្រសើរ ហើយចំណេញពេលវេលាផងដែរ។ ក្នុងនាមលោកជាអ្នកអប់រំមួយរូប ដែលបានធ្វើការជាច្រើនជាមួយកុមារ យុវជន និងក្រុមគ្រួសារទូទៅ លោកសង្កេតឃើញថាបញ្ហាសុខភាពរបស់កុមារជារឿងមួយសំខាន់ដើម្បីធានាបាននូវការលូតលាស់និងការរីកចម្រើនរបស់កុមារ ហើយបន្ទាប់ពីលោកបានជួបជាមួយលោកស្រី ស៊ូ មុន្នីវ័គ ដែលជាក្រុមហ៊ុនទទួលសិទ្ធផ្តាច់មុខ ខែមដ្រាយ សម្រាប់ប្រទេសកម្ពុជា ទើបលោក សម្រេចចិត្តវិនិយោគនៅក្នុងវិស័យនេះដើម្បីលើកកម្ពស់សុខភាពក្រុមគ្រួសារនិងផាសុកភាពកន្លែងធ្វើការ ហើយក៍ជាសេវាមួយដែលបំពេញបន្ថែមជូនដល់មាតាអាណាព្យបាលរបស់សិស្សនៅក្នុងបណ្តាញសាលារៀនរបស់លោកផងដែរ។
លោក David R. Sequeria មន្ត្រីសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជាបាននឹងកំពុងអភិវឌ្ឍយ៉ាងខ្លាំងជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ បើទោះបីកំពុងឆ្លងកាត់វិបត្តិកូវីដក៍ដោយ។ លោកបន្តទៀតថា ការអភិវឌ្ឍនេះនាំឲ្យកម្រិតជីវភាពប្រជាជនជារួមប្រសើរឡើង និងជាពេលវេលាដ៍សាកសមដែលសេវាកម្មសម្អាតប្រកបដោយគុណភាពនេះបានចូលរួមបម្រើដល់ការរក្សាបាននូវផាសុកភាពនិងសុខុមាលភាពមួយចំណែកទៀតដល់ប្រជាជនកម្ពុជា។
លោក ណុប ផា អភិបាលរងខ័ណ្ឌច្បារអំពៅ បានលើកឡើងថា សេវាកម្មរបស់ខែមដ្រាយ ដែលជាសេវាកម្មមួយប្រកបដោយភាពងាយស្រួល និងផ្តល់នូវផលចំណេញចំពោះគ្រួសារនីមួយៗជាពិសេសជួយសម្រួលដល់បងប្អូនជាស្ត្រីមេផ្ទះដែលមរមាញឹកជាមួយក្រុមគ្រួសារផង និងការងារខាងក្រៅផង គួរតែសាកស្បង និងប្រើប្រាស់សេវាកម្មសម្អាតរបស់ខែមដ្រាយ ដើម្បីសម្រាលដល់ការងារផ្ទះប្រចាំថ្ងៃរបស់ក្រុមគ្រួសារ។
សូមជម្រាបថា ក្រុមហ៊ុនខែមដ្រាយ ជាក្រុមហ៊ុនធំជាងគេលំដាប់ពិភពលោក មានឯកទេសសំអាតនិងកម្ចាត់ស្នាមប្រឡាក់លើកំរាលព្រំ សាឡុង ពូក វាំងនន និងកំរាលឥដ្ឋការូ ដែលមានអ្នកចែកចាយសិទ្ធជាង3500កន្លែងក្នុងបណ្ដាជាង ៥៥ ប្រទេសលើពិភពលោក នឹងមានបទពិសោធន៍ជាង40ឆ្នាំ បំរើសេវាកម្មសំអាតចំនួន 10000(មួយម៉ឺន) គេហដ្ឋាន និងអាជីវកម្មក្នុង1ថ្ងៃ។ ក្នុងរយៈពេលជាង2ទស្សវត្ស៍មកហើយ ក្រុមហ៊ុន ខែមដ្រាយ តែងតែបានការទទួលស្គាល់ (Green Certified) តាមរយៈការប្រើប្រាស់នូវផលិតផលសំអាតមានសុវត្ថិភាពនិងគ្មានជាតិពុល ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយរបស់សហរដ្ឋអាមេរិកក្នុងការសម្អាតយកភាពកខ្វក់ ស្នាមប្រឡាក់ និងមេរោគបាក់តេរី បានប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។ សព្វថ្ងៃ ខែមដ្រាយ ខេមបូឌា កំពុងបម្រើសេវាកម្មសម្អាតទៅដល់គេហដ្ឋាន ការិយាល័យ និងអគារពាណិជ្ជកម្មផ្សេងៗ យ៉ាងមមារញឹកនិងការគាំទ្រខ្ពស់ពីអតិថិជនផងដែរ៕