នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកានេះកម្ពុជា! ករណីឆ្លងកូវីដ-១៩ថ្មី ០១ករណីបន្ថែមទៀតហើយ
កម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ០១ករណីបន្ថែមទៀតហើយ ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩ សរុបមានចំនួន ២៩២នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២០ថា កម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ០១ករណី ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩ សរុបមានចំនួន ២៩២នាក់ ក្នុងនោះមានស្រ្តី ៦០នាក់ និងបុរស ២៣២នាក់។
ករណីវិជ្ជមានកូវីដ-១៩ថ្មី ០១ករណី ក្នុងនោះកើតទៅលើស្រ្តី ជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកចិត្តបុរី ខេត្តក្រចេះ បានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
សូមជម្រាបថា អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០៩នាក់។
គួរម្លឹកផងដែរថា អ្នកវិជ្ជមានកូវីដ-១៩ សរុបមានចំនួន ២៩២នាក់ ក្នុងនោះមានស្រ្តី ៦០នាក់ និងបុរស ២៣២នាក់៕
ប្រភព: ក្រសួងសុខាភិបាល