ម្សិលមិញនេះសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន-រុស្ស៊ី លើកទី៤
នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីលើកទី៤ ។
នៅក្នុងកិច្ចប្រជុំកំពូលនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន-រុស្ស៊ី បានអនុម័តទៅលើឯកសារសំខាន់ៗចំនួន៣ ៖
១)សេចក្តីប្រកាសអាស៊ាន-រុស្ស៊ីស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយនិងប្រយុទ្ធប្រឆាំងចំពោះបញ្ហាគ្រឿងញៀនសកល
២)សេចក្តីប្រកាសអាស៊ាន-រុស្ស៊ីស្តីពីការកសាងតំបន់រួមដែលមាន សុវត្ថិភាពនិងប្រកបដោយចីរភាព។
៣)ផែនការសកម្មភាពគ្រប់ ជ្រុងជ្រោយ ដើម្បីអនុវត្តទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ានរុស្ស៊ីឆ្នាំ ២០២១-២០២៥
កម្ពុជាជាប្រទេសសម្របសម្រួល ដៃគូរវាងអាស៊ាននិងរុស្ស៊ី។ នៅក្នុងប្រជុំកំពូលនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានស្វាគមន៍ខួបលើកទី៣០ ដៃគូសន្ទនារវាងអាស៊ាន និងរុស្ស៊ី និងឯកសារចំនួន៣ ដែលត្រូវបានអនុម័តដើម្បីលើកកម្ពស់ ពង្រីកនិងពង្រឹងទំនាក់ទំនងទ្វេភាគី រវាងអាស៊ាននិងរុស្ស៊ី។ កិច្ចសហប្រតិបត្តិការ ដៃគូយុទ្ធសាស្ត្ររវាងអាស៊ាននិងរុស្ស៊ីជាដើម។
សម្ដេចតេជោក៏បានលើកឡើងពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដូចជាវិស័យសន្តិសុខ និងការប្រយុទ្ធប្រឆាំងភាវកម្មជាដើម ជាពិសេសលើកឡើងអំពីទស្សនទានរបស់អាស៊ានស្ដីពី ឥណ្ឌូប៉ាស៊ីហ្វិក ដែលត្រូវតែជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា រួមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបញ្ហាមួយចំនួនទៀត។
សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា អាស៊ាន គាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់រុស្ស៊ី ដែលស្នើឲ្យមាននៅ ឆ្នាំ ២០២២ ពីរឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី សម្រាប់កិច្ចសហប្រតិបត្តិការទៅលើវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា៕
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister