ព្រឹកនេះ! មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ២៤នាក់
នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសថាមានករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ២៤នាក់ ខណ:មានករណីជាសះស្បើយចំនួន ០៧នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩សរុបមានចំនួន ១០១១នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ ២០២១ថា កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ២៤នាក់បន្ថែមទៀតហើយ ខណ:មានករណីអ្នកជាសះស្បើយចំនួន ០៧នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបមានចំនួន ៥១៧នាក់បើធៀបនឹងអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុបមានចំនួន ១០១១នាក់។
ស្របពេលនេះអ្នកកំពុងសម្រាកព្យាបាលនៅ៖
+មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មានចំនួន ២៤នាក់
+មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន មានចំនួន ០នាក់
+មន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ មានចំនួន ០នាក់
+មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង មានចំនួន ០នាក់
+មន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ មានចំនួន ០នាក់
+មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ៤១នាក់
+មណ្ឌលសុខភាពចាក់អង្រែ មានចំនួន ៥៨នាក់
+សាលារក្សាសន្តិភាពពហុសាស្ត្រកំពង់ស្ពឺ មានចំនួន ១១នាក់
+មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ មានចំនួន ១១៧នាក់
+មន្ទីរពេទ្យបង្អែកជ័យជំន: ខេត្តកណ្តាល មានចំនួន ២៣នាក់
+មណ្ឌលចាតា្តឡីស័ករាជធានីភ្នំពេញ មានចំនួន ២១២នាក់
+មន្ទីរពេទ្យខេត្តស្វាយរៀង មានចំនួន ០២នាក់
+មន្ទីរពេទ្យបង្អែកខេត្តកោះកុង មានចំនួន ០២នាក់
+មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ មានចំនួន ០២នាក់
+មន្ទីរពេទ្យ ខេត្តព្រៃវែង មានចំនួន ០នាក់
+មន្ទីរពេទ្យខេត្តកំពង់ចាម មានចំនួន ០១នាក់
សូមជម្រាបថា ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មីមានចំនួន ២៤នាក់ គឺជាអ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តការណ៍សហគមន៍ ២០កុម្ភ:។
គួរបញ្ជាក់ថា អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ៤៩៣នាក់ ក្នុងនោះមានអ្នកឆ្លងវីរុសកូវី-១៩សរុប មានចំនួន ១០១១ករណី ខណ:មានអ្នកជំងឺ ៥១៧នាក់បានជាសះស្បើយ៕
សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ ៖
ប្រភព: ក្រសួងសុខាភិបាល