ចាប់ខ្លួនបុរសម្នាក់ដោយសារយកគ្រាប់បែកចូលទៅហ្វូងបាតុកម្ម

វ៉ាស៊ីងតោន៖ បុរសម្នាក់មកពីរដ្ឋ Illinois រងការចោទប្រកាន់ថា យកគ្រឿងផ្ទុះចូលទៅក្នុងហ្វូងបាតុកម្មនៅក្នុងទីក្រុង Minneapolis ត្រូវបានឃាត់ខ្លួនពីបទញុះញុងឲ្យមានកុប្បកម្ម។ នេះជាការកាត់ទោសសហព័ន្ធដំបូងបំផុត ដែលបណ្តាលមកពីភាពចលាចលនៅសហរដ្ឋអាមេរិក អំពីលើការរើសអើងជាតិសាសន៍ និងដែលអ្វីដែលគេហៅថា ទង្វើសាហាវព្រៃផ្សៃរបស់ប៉ូលីស។ នេះបើចុះផ្សាយរបស់សារព័ត៌មាន CNA។

 
ចាប់ខ្លួនបុរសម្នាក់ដោយសារយកគ្រាប់បែកចូលទៅហ្វូងបាតុកម្ម
ចាប់ខ្លួនបុរសម្នាក់ដោយសារយកគ្រាប់បែកចូលទៅហ្វូងបាតុកម្ម
ចាប់ខ្លួនបុរសម្នាក់ដោយសារយកគ្រាប់បែកចូលទៅហ្វូងបាតុកម្ម
ចាប់ខ្លួនបុរសម្នាក់ដោយសារយកគ្រាប់បែកចូលទៅហ្វូងបាតុកម្ម
ចាប់ខ្លួនបុរសម្នាក់ដោយសារយកគ្រាប់បែកចូលទៅហ្វូងបាតុកម្ម
ចាប់ខ្លួនបុរសម្នាក់ដោយសារយកគ្រាប់បែកចូលទៅហ្វូងបាតុកម្ម

លោក Matthew Lee Rupert អាយុ​២៨ឆ្នាំ មកពីទីក្រុង Galesburg រដ្ឋ Illinois ចម្ងាយប្រមាណ ៥០០គីឡូម៉ែត្រភាគខាងត្បូងទីក្រុង Minneapolis មានចេតនាបង្កការខូចខាត និងប្រមូលយករបស់មានតម្លៃ។ នេះបើតាមរយៈឯកសារឃាត់ខ្លួនរបស់តុលាការសហព័ន្ធមីនីសូតាកាលពីថ្ងៃច័ន្ទ។

បើតាមនាយកដ្ឋានយុត្តិធម៌បានលើកឡើងថា​ កាលពីថ្ងៃទី២៩ ខែឧសភា កន្លងទៅថ្មីៗនេះ លោក Rupert បានថតបង្ហោះវីដេអូផ្ទាល់ខ្លួននៅលើប្រព័ន្ធអនឡាញ ដោយញុះញុងឲ្យអ្នកដទៃ គប់គ្រាប់បែក និងគ្រឿងផ្ទុះដែលគាត់មាន ទៅលើមន្ត្រីអនុវត្តច្បាប់ បំផ្លាញទ្រព្យសម្បត្តិសាធារណៈ ចង់ដុតអាគារ និងប្រមូលយកវត្ថុមានតម្លៃរបស់អាជីវកម្មនានានៅក្នុងទីក្រុង Minneapolis។ មិនតែប៉ុណ្ណោះនៅថ្ងៃទី៣១ ខែឧសភា គាត់ក៏បានបង្ហោះវីដេអូញុះញុងបន្ថែមឲ្យចាប់ផ្តើមកុបកម្ម និងមានបំណងចង់បង្ករបួសស្នាមទៀតផង។

គួរបញ្ជាក់ផងដែរថា ជនសង្ស័យរូបនេះក៏ធ្លាប់ត្រូវបានចាប់ខ្លួននៅឆ្នាំ២០១៨ ម្តងផងដែរ ជាមួយករណីជាប់ពាក់ព័ន្ធនឹងការជួញដូរអាវុធខុសច្បាប់៕

ប្រភព៖ CNA ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ