ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ នៅប្រទេសប្រេស៊ីលកើនឡើងដល់ជាង១លាននាក់

ទីក្រុងរីអូ៖ ករណីឆ្លងជម្ងឺកូរ៉ូណានៅប្រទេសប្រេស៊ីលកើនឡើងដល់ជាង១លាន់នាក់កាលពីថ្ងៃសុក្រ ហើយមានចំនួនអ្នកស្លាប់ជិត៥០,០០០នាក់ ប្រេស៊ីលជាប្រទេសលំដាប់ថ្នាក់ទី២ ដែលមានចំនួនអ្នកឆ្លងវីរុសកូវីដ១៩ ច្រើនជាងគេបំផុតក្នុងពិភពលោក ស្របពេលដែលស្ថានការណ៏នយោបាយកំពុងតែ តានតឹង និងវិស័យសេដ្ឋកិច្ចកាន់តែធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

 
ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ នៅប្រទេសប្រេស៊ីលកើនឡើងដល់ជាង១លាននាក់

ទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញថា វីរុសកូរ៉ូណាដែលបានឆ្លងមកដល់ប្រទេសប្រេស៊ីល គឺ តាមរយៈអ្នកទេសចរមានទ្រព្យស្តុកស្តម្ភ ដែលវិលត្រឡប់ពីអឺរ៉ុបមកកាន់ទីក្រុងសៅប៉ូឡូ និងទីក្រុងរីអូ ហើយធ្វើឲ្យរីករាលដាលវីរុសកូវីដ១៩ ឈានដល់៨២ភាគរយពាសពេញទីក្រុង។

លើសពីនេះទៅទៀត ក្រុមគ្រូពេទ្យជំនាញសុខភាពសាធារណៈបានព្រមានថា ការបន្ធូរបន្ថយនៃការរឹត បន្តឹងវិធានការការពារឆាប់រហ័សពេក គម្រា­មកំហែងដល់ការរីករាលដាលវីរុសកូវីដ១៩ និងបណ្តាលឲ្យ មានមនុស្សស្លាប់ផងដែរ។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នប្រទេសប្រេស៊ីលមានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួនប្រមាណ ១លាននាក់ និងមានអ្នកស្លាប់ជាង ៥ម៉ឺននាក់៕

ប្រភព៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ