ប្រធានបទ ៖ វិធីសាស្ត្របិតផ្ទាំងផ្សាយពាណិជ្ជកម្មរំខាននៅលើ Chrome

ជាធម្មតាអ្នកប្រាកដជាមានអារម្មណ៍ថារំខាន ធុញទ្រាន់នៅពេលដែលអ្នកកំពុងអូសលេងសប្បាយនៅលើអេក្រង់ទូរស័ព្ទដៃរបស់អ្នក ប៉ុន្តែស្រាប់តែមានការរំខានដោយការផ្សព្វផ្សាយពាណិជ្ជកម្មលេចឡើងមកដែលតម្រូវឲ្យអ្នករង់ចាំ ៥វិនាទី ឬលើសពីនេះទើបដល់នាទីបញ្ចប់។ ដើម្បីដោះស្រាយបញ្ហានេះ ដំបូងអ្នកត្រូវស្វែងយល់ថាតើការផ្សាយពាណិជ្ជកម្ម (pop-up ads)មកពីណា បន្ទាប់មកនៅពេលដែលអ្នកកំណត់អត្តសញ្ញាណប្រភពបានច្បាស់លាស់អ្នកអាចធ្វើបិតសកម្មភាពការផ្សព្វផ្សាយនោះបាន។

 
ប្រធានបទ ៖ វិធីសាស្ត្របិតផ្ទាំងផ្សាយពាណិជ្ជកម្មរំខាននៅលើ Chrome

+វិធីបិតផ្សាយពាណិជ្ជកម្ម (pop-up ads) នៅលើ Chrome

1.ដំបូងបើកកម្មវិធី Chrome នៅលើទូរស័ព្ទ Android របស់អ្នក ហើយចុចលើ រូបតំណាងចំនុចបញ្ឈរបីនៅជ្រុងខាងលើស្តាំនៃអេក្រង់

2. អូសតាម menu ហើយជ្រើសយក setting

3.អូសតាម menu setting ហើយជ្រើសរើស site setting

4.ជ្រើសរើសការផ្សាយពាណិជ្ជកម្ម បន្ទាប់មកចុចបិទ ឬ បើក Ads Website ណាដែលអ្នកចង់បិត

5. ប្រសិនបើបញ្ហារបស់អ្នកគឺជាការជូនដំណឹងនៅលើ Website និងមិនមែនជាការផ្សាយពាណិជ្ជកម្ម សូមចូលទៅកាន់គេហទំព័រ ហើយចុចលើរូបតំណាងចំណុចបញ្ឈរបីនៅខាងស្តាំរបារអាសយដ្ឋានរបស់ Chrome

6.ជ្រើសរើសព័ត៌មាន បន្ទាប់មកជ្រើសរើស site setting

7. ស្វែងរក Permissions ហើយជ្រើសរើស Notifications

8. ចុងក្រោយជ្រើសរើសជម្រើសណាមួយដែលអ្នកចង់បើក ឬ បិត Notifications ជាការស្រេច។  

សូមចំណាំថា ប្រសិនបើអ្នកមិនឃើញការជូនដំណឹង ឬការអនុញ្ញាតនៅក្នុង menus  ទេ គេហទំព័រនេះមិនមានការអនុញ្ញាតឱ្យផ្ញើការជូនដំណឹងទេ ហើយបញ្ហារបស់អ្នកទំនងជាបណ្តាលមកពីអ្វីផ្សេងទៀត៕

 

ប្រភព ៖ Slash Gear                អត្ថបទ ៖ កា