ការហ្វឹកហ្វឺនត្រៀមរបស់កម្លាំងនគរបាល និងកម្លាំងប្រជាការពារ ដើម្បីបង្ការទុក ក្នុងពិធីសង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤ ខាងមុខ

កម្លាំងនគរបាលខេត្តព្រៃវែង និងកម្លាំងប្រជាការពារ ហ្វឹកហ្វឺនវគ្គបំប៉នជំនាញការពារ ទប់ទល់កូដកម្ម និងលំហាត់ ដែលមានរយៈពេល ២ សប្ដាហ៍ ហើយក៏បានរៀបចំកន្លែងស្នាក់នៅ និងអាហារជារៀងរាល់ថ្ងៃផងដែរ។

 
ការហ្វឹកហ្វឺនត្រៀមរបស់កម្លាំងនគរបាល និងកម្លាំងប្រជាការពារ ដើម្បីបង្ការទុក ក្នុងពិធីសង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤ ខាងមុខ

នៅខេត្តព្រៃវែង កម្លាំងនគរបាលខេត្តព្រៃវែង និងកម្លាំងប្រជាការពារ មកពីតាមបណ្ដាអធិការដ្ឋានក្រុង-ស្រុកទាំង ១៣ បាននិងកំពុងធ្វើការហ្វឹកហ្វឺនបំប៉នជំនាញការពារទប់ទល់កូដកម្ម យ៉ាងស្វិតស្វាញទោះស្ថិតក្រោមកម្ដៅថ្ងៃក្ដៅខ្លាំងយ៉ាងណាក៏ដោយ ដើម្បីពង្រឹងសមត្ថភាព កាយសម្បទា ត្រៀមបង្ការ និងទប់ស្កាត់រាល់កូដកម្ម និងបាតុភាពផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ និងត្រៀមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសព្រឹត្តិការណ៍ "សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤" ដែលនឹងឈានមកដល់ក្នុងពេលខាងមុខ៕


 

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង